បើកម៉ូតូពេលយប់ បុកបង្គោលចំណាំងផ្លាតអមផ្លូវស្លាប់២នាក់
ព្រៃវែង ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នា ជ្រុលចង្កូតទៅបុកបង្គោលថ្មចំណាំងផ្លាត អមផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំងពីរ នៅវេលាម៉ោង ១០យប់ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨ ន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១_៥២ ស្ថិតក្នុង ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូខាងលើម៉ាកម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT-8276 បើកបរដោយឈ្មោះ វិន វី ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង និងអ្នករួមដំណើរ១នាក់ឈ្មោះ ខាន់ ជៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ទំពាំងជ្រើស ឃុំព្រៃស្នៀតស្រុកពារាំង ។ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ។ លុះមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូតទៅបុកបង្គោលថ្ម ចំណាំងផ្លាតអមផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ៕