ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដលឿនដូចហោះទៅបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

68

 

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ដលឿនដូចហោះរេចង្កូតទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យអូសជាង៧០ម៉ែត្ររងការខូចខាតយ៉ាងដំណំហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ត្រូវនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

បើយាងតាមប្រភពព័ត៌មានបានប្រាប់ឲ្យថាគេឃើញរថយន្ដមួយគ្រឿងម៉ាក រថយន្ត ford ranger wildtrak  ពណ៌ឈាមជ្រូកពាក់ស្លាកលេខខេមរភូមិន្ទ09  2-8057 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចហោះ ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យអូសជាង៧០ម៉ែត្ររងការខូចខាតយ៉ាងដំណំចំណែកឯកៃកុងរថយន្ដបានចុះពីរថយន្ដកាច់ស្លាករថយន្ដយកទៅតាមបាត់ ចំពោះករណីខាងលើនេះគ្មានអ្នករងរបួសនោះទេ។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការវាស់វែងយករថយន្ដដែលបង្ក យកទៅរក្សាទុកនៃការិយាល័យចរាចរជើងគោកនៃរាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង