ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងបោះឆ្នោតរបស់ប្រធានគណបក្សទាំង២០នៅមណ្ឌលណាខ្លះ ? សូមចូលចូលមើលនៅខាងក្រោមនេះ

158

សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ប្រធានគណបក្សទាំង២០ នឹងអញ្ជើញទៅបោះនៅការិយាល័យមួយចំនួន ដែលគ ជ បបានរៀបចំឡើង ក្នុងនោះរួមមាន៖

១. លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បោះឆ្នោតនៅមណ្ឌលខេត្តបន្ទាយមានជ័យ (នៅការិយាល័យ “សាលាបឋមសិក្សាសែសិន” សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ)

២. លោក ច័ន្ទ ប៊ុនហន ប្រធានគណបក្សមាតុភូមិយើង បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “សាលាបឋមសិក្សាសុធារស” សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

៣. លោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “វិទ្យាល័យ ជា ស៊ីម សាមគ្គី” សង្កាត់បឹងសាឡាង ខណ្ឌទួលគោក)

៤. លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “ក្បែរវិមានសុភមង្គល” សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ)

៥. លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល។

៦. លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “សាលារៀន វត្តដំបូកខ្ពស់” សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ

៧. លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង” សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ)

៨. លោកស្រី សុខ រ័ត្នសុវណ្ណបច្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បោះឆ្នោតនៅមណ្ឌលមណ្ឌលខេត្តពោធិ៍សាត់ (ការិយាល័យ “សាលាបឋមសិក្សាអន្លង់ត្នោត” ឃុំអន្លង់ត្នោត ស្រុកក្រគរ)។

៩. លោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា បោះឆ្នោតនៅមណ្ឌលខេត្តកំពង់ស្ពឺ (នៅការិយាល័យ “បឋមសិក្សាព្រះពុទ្ធនិពាន្វ” ឃុំព្រះនិព្វាន្ត ស្រុកគងពិសី)។

១០. លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “សាលាវិចិត្រសិល្បៈ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ)

១១. លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ មិនមានឈ្មោះបោះឆ្នោតនោះទេ (មិនបានចុះឈ្មោះ)។

១២. លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ មិនមានឈ្មោះបោះឆ្នោតនោះទេ (មិនបានចុះឈ្មោះ)។

១៣. សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បោះឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម។

១៤. លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បោះឆ្នោតនៅមណ្ឌលខេត្តតាកែវ (ការិយាល័យ “សាលាវត្តស្ពឺ” ឃុំអង្គខ្នុរ ស្រុកទ្រាំង)។

១៥. លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បោះឆ្នោតនៅមណ្ឌលខេត្តត្បូងឃ្មុំ (នៅការិយាល័យ “បឋមសិក្សាចក” ឃុំចក ស្រុកអូររាំងឪ)។

១៦. លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅសង្កាត់អូរបែកក្អម ខណ្ឌសែន។

១៧. លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “អនុវិ.+បឋម. សុធារស” សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន)។

១៨. លោក ប្លាង សីន ប្រធានគណបក្សគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បោះឆ្នោតនៅមណ្ឌលខេត្តមណ្ឌលគិរី (នៅការិយាល័យ “បឋមសិក្សាស្រែក្លេង” ឃុំប៊ូស្រា ស្រុកពេជ្រាដា)។

១៩. លោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ បោះឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ (នៅការិយាល័យ “ផ្លូវ១១៨ (ក្រោយផ្សារបាយយ័ន្ត)” សង្កាត់មនោរម្យ ខណ្ឌ ៧មករា)

២០. សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតនៅមណ្ឌលខេត្តកណ្ដាល (នៅការិយាល័យ “សាលាគរុកោសល្យវិក្រិត្យការក្រុង” សង្កាត់តាខ្មៅ ក្រុងតាខ្មៅ)៕

អត្ថបទដែលជាប់ទាក់ទង