ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្លន់ឡានពីខណ្ឌមករា រួចយកឡានមកទុកចោល នៅកោះពេជ្រខណ្ឌចំការមន

118

 

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ជាជនជាតិចិន បានធ្វេីសកម្មភាពដោយយកកាំបិតមកភ្ជង់ប្លន់រថយន្តម៉ាកព្រូស​ ពីជនជាតិចិនដូចគ្នា​បានសម្រេច​កាលពីម៉ោងជាង៩យប់នា ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២០នេះ​ តាមបណ្ដោយផ្លូវ១១១​ កែងផ្លូវ២៤២​ ក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ រួចយកឡានទុកចោលមុខអាគារB ក្នុងមជ្ឈមណ្ឌល​ កោះពេជ្រ​ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនហើយកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា​បានចុះមក សហការគ្នាជាមួយសមត្ថកិច្ចជំនាញកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងកម្លាំងសមត្ថកិច្ចខណ្ឌចំការមន​ធ្វើការ ស្រាវជ្រាវឃេីញតាមប្រព័ន្ធGPS នៅវេលាម៉ោង១០យប់ថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២០​។
តាមព័ត៌មានពីកន្លែងកេីតហេតុបានគេនិយាយថាឡានដែលត្រូវជនសង្ស័យ ភ្ជង់ប្លន់​ ម៉ាកToyota Prius ពណ៌ផ្ទៃមេឃ​ ពាក់ស្លាកលេខភ្នំពេញ​ 2AW-6277 ជាកម្មសិទ្ធរបស់ជនជាតិខ្មែរ​បានជួលឲ្យជនជាតិចិនបេីកបរ​ ។ ហើយនៅថ្ងៃកេីតហេតុ​ខាងហេតុខាងលើនោះ មានជនសង្ស័យម្នាក់​ជាជនជនជាតិចិន បានធ្វេីសកម្មភាពយកកាំបិតភ្ជង់គំរាម​ និងប្លន់យកឡានពីសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា​ យកមកចតទុកចោលនៅមុខអាគារB ក្នុងមជ្ឈមណ្ឌលកោះពេជ្រ​ សង្កាត់ទន្លេ បាសាកខណ្ឌចំការមន​ រួចគេចខ្លួនបាត់​ ។
ក្រោយមកកម្លាំងសមត្ថកិច្ចប៉ូលិសបានធ្វេីកំណត់ហេតុ​ ហេីយស្ទួចយកកឡានម៉ាកToyota Prius ខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ ដេីម្បីធ្វេីការស្រាវជ្រាវចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង