ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចវិបុលសេនាភក្តី ជួបជាមួយ  ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់បោះឆ្នោត

129

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣៧រូបសម្រាប់ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចប្រធានព្រឹទ្ធសភា មានចំនួន៣៧រូប មកពីអង្គការ ស្ថាប័នដូចជា៖ ទី១-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ទី២- អង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ទី៣-ទ្វេភាគីជាមួយចិន ទី៤-អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិក ទី៥-ទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងសមាគមឥស្លាមទាំងអស់ ទី៦-អង្គការសមាគនសភាអាស៊ី ទី៧-អង្គការសមាគមអន្តរសភាអាស៊ាន ទី៨-អង្គការអនាគត និងសន្តិសុខនៅអឺរ៉ុប ទី៩-អង្គការសមាគមសហប្រត្តិបត្តិការសៀងហៃ ទី១០-ទេ្វភាគីជាមួយរុស្ស៊ី ទី១១-គណកម្មាធិការបោះឆ្នោតម៉ាឌីវ ទី១២-សភាសង្គមស៊ីវិលសហព័្ធរុស្ស៊ី ទី១៣-ក្រុមយុវជន និងNGO អាស៊ី និងទី១៤-រដ្ឋសភាបារាំង។

អត្ថបទដែលជាប់ទាក់ទង