ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាម្នាក់ចងកលើកទី២ សម្លាប់ខ្លួនឯងបានសម្រេច ដោយមិនដឹងពីមូលហេតុ

166

នគរបាលប៉ុស្តិ៍រដ្ឋបាលទន្លូង បានទទួលព័ត៌មាន ពីលោកមេភូមិក្តុលផ្សារថា មានមន្ត្រីយោធាម្នាក់ បម្រើការងារនៅវរសេនាតូចលេខ២១២ បានចងកសម្លាប់ខ្លួនឯង នៅរោងចាំចំការស្វាយចន្ទីរបស់ខ្លួន ស្ថិតនៅក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង ៨ និង ៣០ នាទី ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា គ.ស២០១៨ ។

អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លូង ចុះដល់កន្លែងកើតហេតុ បានឃើញជនរងគ្រោះចងក នឹងខ្សែអង្រឹង ភ្ជាប់ទៅនឹងមេដំបូលរោងនោះ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ បានពិនិត្យលើខ្លួនសាកសព និងជុំវិញកន្លែងកើតហេតុ ។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានទទួលការបំភ្លឺរបស់ឈ្មោះ កុយ សាន ភេទប្រុស ត្រូវជាឪពុកក្មេកជនរងគ្រោះ បានឲ្យដឹងអ្នកស្លាប់ឈ្មោះ នុយ ឈន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ ជាយោធា បម្រើការងារនៅវរសេនាតូចលេខ២១២ រូបនោះធ្លាប់ព្យាយាមចងក សម្លាប់ខ្លួនឯងម្ដងរួចហើយ ប៉ុន្តែត្រូវបានក្រុមគ្រួសារ ជួយសង្គ្រោះទាន់ពេលវេលា ។

ឪពុកក្មេករបស់ជនរងគ្រោះ ក៏បានបន្ថែមទៀតថា លើកទីមួយ បន្ទាប់ពីក្រុមគ្រួសារជួយសង្គ្រោះ ក៏បានសួរនាំ រកមូលហេតុអីបានជាចង់ចងកសម្លាប់ខ្លួន ប៉ុន្តែរូបគេមិនបានឆ្លើយ ប្រាប់ពីមូលហេតុទេ ស្រាប់តែលើកទីពីរ ពុំមានអ្នកណាចាប់អារម្មណ៍ថា គេហ៊ានចងកសម្លាប់ខ្លួនដូច្នេះ ទើបធ្វើឲ្យគេស្លាប់បាត់បង់ជីវិត ។

កម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លូង បានធ្វើការសន្និដ្ឋាន ដោយយោងតាមការពិនិត្យ លើខ្លួនសាកសព មិនមានឃើញស្លាកស្នាមអ្វីក្រៅពីជាំ ក នោះទេ និងជុំវិញកន្លែងកើតហេតុ ក៏មិនមានអ្វីគួរឲ្យគត់សម្គាល់ដែរ ។ បូករួមជាមួយនឹងការបំភ្លឺរបស់ឪពុកក្មេក គឺមិនមានពាក់ព័ន្ធជាមួយករណីឃាតកម្មឡើយ ។

អត្ថបទដែលជាប់ទាក់ទង