ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការត្រៀមខ្លួន របស់​កម្ពុជា សម្រាប់​ឆ្នាំ​២០២៣

145

​ ​
​ភ្នំពេញ​៖​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) ឆ្នាំ ២០២៣ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។
​ ​
​កាលនោះ​ប្រទេស​កម្ពុជា​ប្រមូលបាន​មេដាយ​សរុប​ចំនួន ៤៦ សម្រាប់​ការបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត​លំដាប់​ទី ២ នៅក្នុង​ការប្រកួត​កីឡា​ក្នុង​តំបន់​ចាប់តាំងពី​បាន​ចូលរួម​ម្តងទៀត​ក្នុង​ឆ្នាំ ១៩៩៥ ។ ដែល​ពេលនោះ​មាន​អត្ត​ព​លិ​ក​កម្ពុជា​តិចតួច​ណាស់ដែ​ល​បាន​ចូលរួម​។​
​ ​
​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខា​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​ ក្នុងជំនួប​ជាមួយ​តំណាង​សហព័ន្ធ​ជាតិ​ទាំង​ជាង​៣០​បាន ចង្អុលបង្ហាញ​ដល់​អ្នកចូលរួម​ទាំងអស់​ត្រូវតែ​ធ្វើការ​រួម​ញ​នា​ដោយ​ជិតស្និទ្ធ ​ដោយ​ទុ​នូវ​ភាព​អាក់អន់ចិត្ត​រវាង​គ្នា​នឹង​គ​គ្នា​មួយ​ដុំ​ដើម្បី​ធានា​នូវ​ភាពជោគជ័យ​នៃ​ព្រឹត្តិការណ៍​កីឡា​ដែលជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​បំផុត​រៀបចំឡើង​ដោយ​កម្ពុជា ។​
​ ​
​លោក​បាន​បន្តថា ​ពេលនេះ​យើងទាំងអស់គ្នា​យល់ថា​ ជា​ពេលដែល​យើងទាំងអស់គ្នា​
​ត្រូវ​ទទួល​ចំពោះ​ប្រទេសជាតិ ​និង​កេរ្តិ៍តំណែល​របស់​យើង​នៅ​ស៊ី​ហ្គេម​ហេតុនេះ​សហព័ន្ធ​ជាតិ​
ត្រូវតែ​ហ៊ាន​លះបង់​ក្នុងការ​កែទម្រង់​។​ កម្ពុជា​បាន​បង្កើត​អនុគណៈកម្មាធិការ​ចំនួន​១៥ ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​ជាមួយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​
​ ​
​កម្ពុជា​គ្រោង​នឹង​ចំណា​យ​ថវិកា​ប្រមាណ​៤០០​លាន​ដុល្លារ ​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​
​ហ្គេម​ឆ្នាំ ២០២៣ ។ ​សូមបញ្ជាក់ថា ​កម្ពុជា​បាន​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​
​កម្រិត​តំបន់​ជា​លើក​ទី​១​នេះ​តាំងពី​ជិត​១០​ឆ្នាំមុន​មកម្ល៉េះ​ តាមរយៈ​ការកសាង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ដែលមាន​តម្លៃ​ប្រមាណ​១៦០​លាន​ដុល្លារ​ ដែល​ផ្ដល់​មូលនិធិ​ដោយ​ប្រទេស​ចិន ។​
​ ​
កីឡា​ស៊ី​ហ្គេម​បាន​បង្កើតឡើង​នា​ឆ្នាំ​១៩៥៩ ​ដែល​ដែល​កាលនោះ​ មាន​ឈ្មោះថា​កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍ ​ហើយ​កម្ពុជា​ក៏​ជា​ស្ថាបនិក​មួយ​ដែរ ។​ កាលនោះ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​១៩៦៣ ​តែដោយសារ​បញ្ហានយោបាយ​កម្ពុជា​ អាក់ខាន​ក្នុ​ការធ្វើជា​ម្ចាស់ផ្ទះ​រហូតមកដល់​
​ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង