ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ខាត់ សុឃីម បង្ហាញភាពជាគំរូក្នុងនាមជាម្ចាស់ផ្ទះជួលក្នុងរដូវកាលកូវីដ-១៩

176

ភ្នំពេញ៖ ពិតជាកោតសរសើរចំពោះទឹកចិត្តតារាពហុជំនាញ អ្នកនាងខាត់ សុឃីម បានបង្ហាញពីភាពជាគំរូក្នុងនាមជាម្ចាស់ផ្ទះជួលក្នុងរដូវកាលជំងឺកូវីដ-១៩ ដោយអ្នកនាងបានផ្តល់ការបញ្ចុះតម្លៃ៥០ភាគរយនៃថ្លៃបន្ទប់ជួលទាំងអស់។
អ្នកនាង ខាត់ សុឃីម បានប្រកាសថានាងនឹង បញ្ចុះតម្លៃ ៥០ភាគរយនៃបន្ទប់ផ្ទះ ជួលរបស់នាងនៅ តាមផ្លូវវ៉េងស្រេងរហូតដល់ពេលជំងឺកូវីដ-១៩ ត្រូវ បាន ស្ងប់ស្ងាត់ជាស្ថាពរ ។ មិនតែប៉ុណ្ណោះនាង ក៏បាន បរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន១០ម៉ឺនរៀលរយៈពេល៦ ខែដើម្បីចូលរួមទប់ស្កាត់និងព្យាបាលជំងឺរាតត្បាតកូវីដ-១៩។ អ្នកនាងខាត់សុឃីម នាពេលនេះកំពុងត្រូវបានការលើកសរសើរ និង គាំទ្រខ្លាំងពីសំណាក់ មហាជន និងឆ្លុះបញ្ចាំងពីភាពជាគំរូសម្រាប់ម្ចាស់ផ្ទះដទៃ។ នាងបញ្ជាក់ថា នាងពិតជាស្ម័គ្រចិត្ត បញ្ចុះតម្លៃ ៥០ភាគរយ នៃបន្ទប់ជួលនៅភ្នំពេញចំនួន ៣៦ ជូនដល់បងប្អូន កម្មករ- កម្មការិនី ។អ្នកនាងបានបន្តថា ដើម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល កម្ពុជាក្នុងការដោះស្រាយ ជីវភាពប្រជាជន ក្នុងគ្រាលំបាកនិង ក៏ដូចជា ការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះជាកិច្ច បំពេញកាតព្វកិច្ចការពារ និង សង្គ្រោះ សុខ ភាព និងជីវិតប្រជាជនកម្ពុជា ។តារាចម្រៀងស្រីរូប នេះ សង្ឃឹមថាការចូលរួម បន្តិចបន្តួចនេះ នឹងបានចូលរួមសម្រាល បន្ទុកដល់ បងប្អូន ក៏ ដូច គោរព និង តាមការអំពាវនាវរបស់រដ្ឋាភិបាល៕ សំរិត

អត្ថបទដែលជាប់ទាក់ទង