ក្រុមប្រឹក្សាអភិវឌ្ឍន៍CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បាន សម្រេចអនុម័តឱ្យដំណើរការវិនិយោគគម្រោង ថ្មីចំនួន៣ទីតាំងបន្ថែមទៀតនៅក្នុងខែមេសានេះនៅកម្ពុជា ជាមួយឱ្យកាសការងាររាប់ពាន់កន្លែង។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យ ដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ថា បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន នេះ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១-ក្រុម ហ៊ុនM.M.A.S(Cambodia) Co., Ltd.: គម្រោងបង្កើត រោងចក្រផលិតប្រអប់នំ,មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៦៧កន្លែង។២-ក្រុម ហ៊ុន Long Purse Industrial (Cambodia)Co., Ltd.គម្រោងបង្កើតរោង ចក្រផលិត ខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីស៍ស,មានទុនវិនិយោគ ចំនួន៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បាន ចំនួន២៧៥កន្លែង។ ៣-ក្រុមហ៊ុនXiangsong Printing (Cambodia)Co.,Ltd.: គម្រោង បង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាកខេត្តស្វាយរៀ ង,មានទុនវិនិយោគចំនួន១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៣៤០កន្លែង៕ សំរិត