ភរិយាមន្រ្តីប៉ូលិសឃុំគគីរបាត់បង់ជីវិត ជួបគ្រោះថ្នាក់ចរាចរណ៍,លោកអធិការប៉ូលិសកៀនស្វាយចូលរួមរំលែកទុក្ខ
កណ្ដាល៖លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងនៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២០នេះថាដោយលោកមាស ពល្លិកា មន្រ្តីប៉ូលិសឃុំគគីរគាត់មានទុក្ខជាទម្ងន់ដោយសារភរិយាគាត់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយស្លាប់បាត់បង់ជីវិតកាលពីល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០២០នេះនៅស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាស្រ្តីរងគ្រោះដល់ជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះព្រាប សុីណេត អាយុ៣៨ឆ្នាំស្នាក់នៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាក្រោយពីទទួលដំណឹងករណីខាងលើនោះភ្លាមក្នុងនាមអធិការប៉ូលិសស្រុកកៀនស្វាយនិងសហការីបានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងទៅចូលរួមបុណ្យសពស្រ្តីខាងលើនោះដោយយកនូវបច័្ចយទៅចូលរួមបុណ្យសពរួមមានអង្ករ១០០គីឡូក្រាម ,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរនិងថវិកា៤.១០០.០០០រៀលនិង១៤០ដុល្លារ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាការបាត់ជីវិតស្រ្តីខាងលើនោះដែលត្រូវជាភរិយាលោកមាស ពល្លិកាជាមន្រ្តីប៉ូលិសឃុំគគីរដោយបន្សល់ទុកនូវកូនស្រី២នាក់ត្រូវកំព្រាម្ដាយដោយរស់នៅជាមួយឪពុកដោយមើលទៅគួរអោយសង្វេកចិត្តណាស់។
គួរបញ្ជាក់ផងដែរថានៅពេលកូនចៅឬមន្រ្តីប៉ូលិសណាម្នាក់គាត់ជួបនូវឧបស័ក្តឬមានទុក្ខដ៏ក្រៀមក្រំនោះលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង គាត់តែងតែចុះទៅសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជានិច្ចតួរយ៉ាងដូចជាករណីខាងលើនេះជាដើម៕