ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីទទួលសំភារៈសម្រាប់ ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពីក្រុងសៀងហៃ ជាម៉ាស់ និងខោអាវ ការពារមេរោគកូវីដ-១៩

132
ភ្នំពេញ៖ អភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញ
លោកឃួង ស្រេង បានទទួលអំណោយជាសំភារៈសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ពី ក្រុងសៀងហៃប្រទេសចិន ខណៈដែលជម្ងឺវីរុសកូវីដ-១៩នេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងបាននឹងកំពុងប្រឈមដែរនោះ។
   ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនា នៅល្ងាចថ្ងៃទី២១ មេសា ឆ្នាំ២០២០នេះ  ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញនិង លោក វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីមួយចំនួនទៀតផងដែរ។
   សម្ភារះដែលបានប្រគល់និងទទួលនេះ រួមមាន ម៉ាស់អិន៩៥ ចំនួន៣០០០ម៉ាស់ ធម្មតាចំនួន២០០០០ម៉ាស
និង ខោអាវការពារមេរោគចំនួន៥០០កំប្លេរ។
    ក្នុងឱកាសនោះ លោកឃួង ស្រេងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជាពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថា នៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ
 ប៉ុន្តែ ចិននៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកអោយកម្ពុជាដែរ។ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។
   លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់
មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ ដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសអោយបាន
ការជួបជុំប្រមូលផ្តុំគ្នាជាដើម ។
  លោក វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  ក្នុងឱកាសនោះផងដែរ បានមានប្រសាសន៍លើកឡើងថា ប្រទេសចិននិងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសចិនគាំទ្រនិងជួយកម្ពុជាជានិច្ចការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខាជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឱ្យប្រទេសចិនជួយនោះ។
  គួរបញ្ជាក់ផងដែរថា ទីក្រុងសៀងហៃនៃប្រទេសចិន បានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អជាមួយរាជធានីភ្នំពេញជាយូមកហើយ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីថ្ងៃទី ០៨តុលា ២០០៨ ដែលមកដល់ពេលនេះ មានអាយុកាលជាង១០ឆ្នាំហើយ៕
អត្ថបទដែលជាប់ទាក់ទង