ពលរដ្ឋអាចទំនាក់ទំនង ទៅ អធិការនគរបាលខណ្ឌទាំង ១៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ បានគ្រប់ពេល ក្រោយស្នងការក្រុង ប្រកាសលេខទូរស័ព្ទ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយលេខទូរស័ព្ទ លោក លោកស្រី ស្នងការរងទទួលដឹកនាំខណ្ឌទាំង ១៤ – លោកអធិការនគរបាលខណ្ឌទាំង ១៤ និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ជាសាធារណៈ ដើម្បីជាការជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់រូបនៅរាជធានីភ្នំពេញ ឲ្យបានដឹង ក្នុងការងាយស្រួលទំនាក់ទំនងផ្ទាល់ភ្លាមៗ ទៅសមត្ថកិច្ច ក្នុងករណីមានហេតុការណ៍អ្វីមួយកើតឡើង ដើម្បីឲ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍បានទាន់ពេលវេលា។
ឯកឧត្តម ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ បានថ្លែងថា កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើការទំនាក់ទំនង នៅពេលគាត់ជួបបញ្ហាផ្សេងៗ។
មានទាំងលេខទូរស័ព្ទ លោក លោកស្រី ស្នងការរងទទួលដឹកនាំខណ្ឌទាំង ១៤ – លោកអធិការនគរបាលខណ្ឌទាំង ១៤ និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ។
ក្រៅពីនោះប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុងផេកឯកឧត្តម ស ថេត ក៏ដូចជាផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រោះមានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដើម្បីឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពេញចិត្តនឹងបម្រើប្រជាពលរដ្ឋដោយក្តីរីករាយ ៕