ថ្ងៃទី ២៦មេសា ពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេនិងមិនមានអ្នកជា
ភ្នំពេញ៖ក្រសួងសុខាភិបាលបានឲ្យដឹងថារហូតដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃទី ២៦មេសា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ ជាសរុបយេីងមាន១១៧នាក់ជាសះស្បេីយដដែល ស្លាប់គ្មាន និងអ្នកជំងឺនៅសល់សម្រាកព្យាបាលនៅពេទ្យចំនួន ៥នាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបញ្ជាក់ថាពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕ដោយ៖កូឡាប