ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ យករូបថតស្រ្តីម្នាក់ អាក្រាតកាយពេលងូតទឹកបង្ហោះលើហ្វេសប៊ុក
ភំ្នពេញ៖ស្រ្តីជនជាតិវៀតណាមម្នាក់បានចែកចាយបង្ហោះលើហ្វេសប៊ុកនូវរូបភាពអាសអាភាសអាក្រាតកាយពេលងូតទឹកបង្ហោះលើហ្វេសប៊ុកត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅចំណុចសិប្បកម្មធ្វើតុ–ទូភូមិតាងៅកណ្តាលសង្កាត់និរោធខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៤ខែមេសា២០២០វេលាម៉ោង១៧និង០០នាទី។
ជនសង្ស័យឃាត់ខ្លួនឈ្មោះង្វៀងធីម៉ាំងអាយុ២៥ឆ្នាំជនជាតិវៀតណាមមុខរបរកម្មករធ្វើតុ–ទូស្នាក់នៅភូមិតាងៅកណ្តាលសង្កាត់និរោធខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះជធមអាយុ១៦ឆ្នាំជនជាតិវៀតណាមមុខរបរលក់កាហ្វេស្នាក់នៅភូមិ.សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ។
តាមរបាយការណ៍បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានឆែកAccount Facebook ខ្លួនមើលក៏ឃើញAccount Facebook ឈ្មោះRa Da (ជនសង្ស័យឈ្មោះង្វៀងធីម៉ាំង) បានយករូបថតអាក្រាតកាយជនរងគ្រោះពេលងូតទឹកមកបង្ហោះរួចសរសេរជាភាសាវៀតណាមបកប្រែក្រៅផ្លូវការជាភាសារខ្មែរមានន័យថាជនសង្ស័យនិយាយបង្ខូចមើលងាយជនរងគ្រោះជារឿងអាក្រក់ខ្លាំងណាស់។
បន្ទាប់មកជនរងគ្រោះក៏យករឿងហេតុខាងលើប្រាប់ឪពុក។លុះដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០វេលាម៉ោង២២និង០០នាទីជនរងគ្រោះនិងក្រុមគ្រួសារឃើញជនសង្ស័យនៅភូមិតាងៅកណ្តាលសង្កាត់និរោធក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕