ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន​ បើកកិច្ចប្រជុំសាមញ្ញលេីកទី​ ១១​ របស់ក្រុមប្រឹក្សាខណ្ឌចំការមន

51


ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី២៨ ខែមេសា​ ឆ្នាំ ២០២០នេះ
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ១១​ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដែលមានសមាសភាពចូលរួមពី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ប្រធានការិយាល័យ​ទាំង១១ ចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌចំការមន មានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ ២០២០។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា​ និងទិសដៅអនុវត្តការងារខែឧសភា​ ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣-ពិនិត្យ​ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល០៥ឆ្នាំ(២០២០-២០២៤)​ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២)​ របស់រដ្ឋបាលខណ្ឌចំការមន។
៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិករដ្ឋបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង