ពិន័យអន្តរកាណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ផ្លូវគោកមានទោសទណ្ឌធ្ងន់ជាងមុន
ភ្នំពេញ៖
នៅព្រឹកថ្ងៃទី២៨ផលខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាពក្នុងពិធី បេីកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនទៀត ។
ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ឹម យ៉ាន និងឯកឧត្តម ស ថេត បានផ្តល់ជាមតិណែនាំល្អជាច្រេីនដល់អង្គប្រជុំ ជាពិសេសណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ត្រូវមានវិន័យ និងសីលធម៌ល្អ ដេីម្បីយកទៅអនុវត្តការងារជាក់ស្តែងឲ្យបានល្អតាមអង្គភាពរៀងៗ។បានបើកវគ្គ បំប៉ន សមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ របស់មន្ត្រី នៃស្នងការនគរបាលរាជធានីភ្នំពេញ ។
កម្លាំងនគរបាលចរាចរ៨៥នាក់ហ្វឹកហាត់ជំនាញចរាចរណ៍ដើម្បីត្រៀមអនុវត្តអនុក្រឹត្យលេខ៣៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រកាសចាប់ផ្តើមរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅខែក្រោយនេះ ដោយអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២០តទៅ
ដោយឡែកកម្លាំងនគរបាលចរាចររាជធានីភ្នំពេញ ទាំងអស់ទទួលវគ្គបណ្តុះបណ្តាលរួចមក ត្រូវមានការយកចិត្តទុកដាក់ អនុវត្តន៍ ច្បាស់លាស់។ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានហ្វឹកហាត់អនុវត្តជាក់ស្តែងលើការងារជំនាញចរាចរណ៍និងយុទ្ធវិធីការពារទប់ស្កាត់និងបញ្ចៀសអំពើហឹង្សាចំពោះជនល្មើសបើកបរល្មើសច្បាប់ចរាចរណ៍ដែលសមត្ថកិច្ចហៅត្រួតពិនិត្យបម្រុងធ្វើអំពើហឹង្សាមកលើសមត្ថកិច្ច។ការហ្វឹកហាត់របស់កម្លាំងនគរបាលចរាចរនោះក៏ត្រូវគេមើលឃើញថាក៏ដើម្បីត្រៀមចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលឆាប់ៗខាងមុខនេះ។គ្រាដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសឱ្យប្រជាពលរដ្ឋទូទៅចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរំលឹកបញ្ចៀសការផាកពិន័យពីព្រោះការអនុវត្តអនុក្រឹត្យលេខ៣៩ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកមានទោសទណ្ឌធ្ងន់ជាងមុន។ខណៈដែលនគរបាលចរាចររាជធានីភ្នំពេញគ្រោងនឹងចាប់ផ្តើមអនុវត្តអនុក្រឹត្យលេខ៣៩នៅដើមខែឧសភាខាងមុខនេះក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។សូមរំលឹកថាពាក់ព័ន្ធនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អនុ ក្រឹត្យលេខ៣៩ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅក្រសួងមហាផ្ទៃកាលពីកន្លង ទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាមានតែវិធី ពង្រឹងច្បាប់យ៉ាងខ្ជាប់ខ្ជួននោះទេទើបអាចដោះស្រាយ បញ្ហាទាំងនោះបាន។
សម្តេចក្រឡាហោម ស ខេង បានប្រកាសបទបញ្ជាធ្វើការដាក់ពិន័យតឹងរ៉ឹងដល់អ្នកល្មើសច្បាប់ចរាចរណ៍ និង ព្រមានមន្ត្រីនគរបាលអនុវត្តច្បាប់នូវកត្តាសីលធម៌និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវដើម្បីចូលរួមការកាត់បន្ថយ បទល្មើសចរាចរណ៍ដែលបន្តគំរាមជីវិតមនុស្សជារៀងរាល់ថ្ងៃ។
ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលមានការកើនឡើងស្ថិតក្នុងគ្រាប្រកាសអាសន្ន បានជម្រុញឲ្យរាជរដ្ឋា ភិបាលចាំបាច់ត្រូវកែសម្រួលមាត្រាមួយចំនួនដូចជា មាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា ១៣ មាត្រា១៤ និងមាត្រា១៥ នៅក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ដែលត្រូវពិន័យ។
ក្នុងអនុក្រឹត្យដែលបានកែសម្រួល បទល្មើសជិះម៉ូតូមិនពាក់មួកសុវត្ថិភាពត្រូវបានផាកពិនិត្យ៦ម៉ឺនរៀល។ ផាក ពិន័យ៨ម៉ឺនរៀល ចំពោះអ្នកបើកបរដែលនិយាយទូរសព្ទ័គ្មានឧបករណ៍ដាក់ត្រចៀក, អ្នកប្រើឧបករណ៍សូរសព្ទ័, ការតាំងគ្រឿងបំភ្លឺ ខុសបច្ចេកទេស និងអ្នកបើកបរលើសល្បឿន។ ផាកពិន័យ១០ម៉ឺនរៀលចំពោះអ្នកជិះបង្ហោះ ឆាបរេចុះឡើង គៀរប្រើជន្ទល់អូសលើផ្លូវ បច្ចេកសម្លេងម៉ាស៊ីនខ្លាំង ឬមានផ្សែងច្រើនលើសស្ដង់ដារបច្ចេកទេស បើកបរមិនពាក់វែនតា តាមការកំណត់ក្នុងបណ្ណបើកបរ បើកខុសទិសចរាចរណ៍ ជាន់លើគំនូសបង្ហូតទ្រូងផ្លូវ លើសល្បឿន បទល្មើសនឹងការជៀស ការបត់ និងការជែង និងបទល្មើសមួយចំនួនទៀត។ ត្រូវផាកពិន័យចំនួន១២ម៉ឺនរៀលចំពោះអ្នកបើកបរគ្មានបណ្ណ័បើកបរ គ្មានបណ្ណសំគាល់ គ្មានស្លាកលេខ មិនបាន ត្រួតពិនិត្យបច្ចេកទេសតាមការកំណត់ ប្ដូរពណ៌យានយន្តគ្មានការអនុញ្ញាត បើកបរយានយន្តខុសពីបណ្ណបើកបរ ស្លាកលេខកែ លុប បាក់ ជាដើម។ ត្រូវផាកពិន័យ១៥ម៉ឺនរៀលចំពោះអ្នកបើកបរប្រណាំងគ្នាគ្មានការអនុញ្ញាត លើផ្លូវសាធារណៈ។ ត្រូវផាកពិន័យចំនួន២៥ម៉ឺនរៀលចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង។ ចំពោះអ្នកបើករថយន្តវិញ ចាប់ផាកពី៧ម៉ឺន៥ពាន់រៀលឡើងទៅដល់៤លានរៀលទៅតាមប្រភេទបទល្មើស ផ្សេងៗ។ ចំពោះជនណាដែលមិនព្រមបង់ប្រាក់ពិន័យរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ ការផាកពិន័យត្រូវគុណនឹង ២ដង មិនព្រមបង់រយៈពេល៣០ថ្ងៃត្រូវគុណប្រាក់ពិន័យនឹង៣ដង មិនព្រមបង់ប្រាក់ពិន័យរយៈ ពេល៦០ថ្ងៃ សមត្ថកិច្ចនឹងបញ្ជូនករណីនោះទៅតុលាការ៕