ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ចាប់ផ្តើម​ទទួល​និស្សិត​ចូលរៀន​កម្មវិធីសិក្សា SUMMER ហើយ​!

60


(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដែលជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អន្តរជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យចូល​រៀន​កម្មវិធីសិក្សា​នា​រដូវក្តៅ (Summer Class) ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១​។
​ដោយ​ផ្តល់​អាទិភាព​សំខាន់​ទៅលើ​សុខភាព សុវត្ថិភាព និង​ការសិក្សា​របស់​និស្សិត និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ ព្រមទាំង​ស្របតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កម្មវិធីសិក្សា​នា​រដូវក្តៅ​នេះ​នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត (online classes) ។
​កម្មវិធីសិក្សា​នេះ​មាន​គោលបំណង​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​មួយចំនួន​ដែល​មិនទាន់បាន​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ ក៏ដូចជា​សិស្សានុសិស្ស​ដែល​មិន​ចង់​ខាតបង់​ពេលវេលា​សិក្សា​ដោយ​ការអាក់ខាន​ទៅ​សិក្សា​នៅ​បរទេស​ដោយសារ​ការរីក​រាតត្បាត​នៃ​ជំងឺ COVID-19 ។
​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​គឺ​គ្រប់មុខ​វិជ្ជា​ដែល​និស្សិត​បានបញ្ចប់​នៅ AUPP អាច​ផ្ទេរ​ទៅ​សហរដ្ឋអាមេរិក​ដោយ​មិនចាំបាច់​ខាត​ពេលវេលា​រៀន​លើ​មុខវិជ្ជា​ដដែល​ឡើងវិញ ។
AUPP ចាប់ផ្តើម​ទទួល​ពាក្យ​ចូលរៀន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។ និស្សិត​ជាតិ និង អន្តរជាតិ​នឹង​ទទួលបាន​ការអប់រំ​តាម​ស្តង់ដារ​អប់រំ​អាមេរិក ប្រកបដោយ​គុណភាព​ខ្ពស់ ដោយ​ពុំ​ចាំបាច់​ត្រូវ​ទៅ​សិក្សា​នៅ
​សហរដ្ឋអាមេរិក និង ចំណាយ​ថ្លៃ​សិក្សា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឡើយ ។ ពេល​បញ្ចប់​ការសិក្សា និស្សិត​នឹង​ទទួលបាន​សញ្ញាបត្រ​ទ្វេរ គឺ​មួយ​ចេញ​ដោយ​សាកលវិទ្យាល័យ​ដៃគូរ​របស់​យើង​នៅ​អាមេរិក និង​មួយទៀត​ចេញ​ដោយ​សាកលវិទ្យាល័យ AUPP ។
AUPP ផ្តល់ជូន​នូវ​បរិញ្ញាបត្រ​លើ ជំនាញ​គ្រប់គ្រង​ធុរកិច្ច ជំនាញ​ច្បាប់ ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល ជំនាញ​គ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ជំនាញ​គ្រប់គ្រង​វិស័យ​ទេសចរណ៍ និង បដិសណ្ឋារកិច្ច ជំនាញ​ស្ថាបត្យកម្ម ជំនាញ​កិច្ចការ​អន្តរជាតិ និង​ថ្នាក់​អនុ​ប​ណិ្ឌ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច ។
​វគ្គ​សិក្សា​ថ្មី​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ។
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០៩៣ ៩៩០ ០២៣ ឬេ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។​

អត្ថបទដែលជាប់ទាក់ទង