សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចហើយ
នៅព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅការិយល័យលេខ ១៦៩៧ ក្នុង សាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃអាទិត្យនេះ គឺគ្រប់ការិយាល័យទូទាំងប្រទេសនឹងបើកទ្វារទទួលបងប្អូនទៅបោះឆ្នោតចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល គឺមានរយៈពេលតែ១ថ្ងៃគត់។ សូមបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយនោះ កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា។ សូមយកមកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារនានាបញ្ជាក់អត្តសញ្ញាណ ជាដើម៕