ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោផ្តល់យុត្តិធម៍ដល់ជនជាតិអាមេរិកម្នាក់ លោក​អ៊ុក​ បញ្ញា​ និង​ ភរិយា​ យល់ព្រម​ខ្ជាក់ដីជូនលោកថមវិញ​

53

កំពតនៅយប់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២០ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅសាលាខេត្តកំពតមានបេីកកិច្ចប្រជុំបន្ទាន់មួយដេីម្បីដោះស្រាយបញ្ចប់ករណីវិវាទរវាងលោកថមជនជាតិអាមេរិកាំងនិងលោកអ៊ុកបញ្ញានិងភរិយា  ក្រោមអធិបតីភាពឯកឧត្ដមជាវតាយអភិបាលខេត្តកំពតនិងឯកឧត្ដមដួងតារា​ ​ ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត

ក្នុងដំណោះស្រាយនេះលោកអ៊ុកបញ្ញានិងភរិយាបានយល់ព្រមដោយស្ម័គ្រចិត្តផ្ទេរសិទ្ធិដីធ្លីចំនួនឡូត៍ស្ថិតនៅស្រុកទឹកឈូខេត្តកំពតជូនលោកថមវិញដេីម្បីគ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ  លោកអ៊ុកបញ្ញាក៏បានឯកភាពយល់ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់អ្នកបកប្រែរបស់លោកថមចាប់ពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២០តទៅ

បន្ទាប់មកលោកថមនិងលោកអ៊ុកបញ្ញាបានចាប់ដៃគ្នានិងបន្តរាប់អានគ្នាជាធម្មតាដោយគ្មានការគុំគួនអ្វីឡេីយ

លោកថមអាយុ៧៣ឆ្នាំ​ ​ ជនជាតិអាមេរិកាំងបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែនដែលបានជួយរកយុត្តិធម៌ពិតប្រាកដជូនលោកនិងបានអរគុណឯកឧត្ដមដួងតារា​ ​ និងប្រជាពលរដ្ឋកម្ពុជាដែលបានជួយឈឺឆ្អាលនិងជ្រោមជ្រែងរហូតលោកទទួលបានយុត្តិធម៌

ឯកឧត្ដមដួងតារា​ ​ ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី៣០មេសានេះថាសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់យុត្តិធម៍ដល់ជនជាតិអាមេរិកាំង(ថម) ហើយនៅយប់នេះ!​  (O’BRIEN GEORGE ALLEN)”

ឯកឧត្ដមបានបន្តថាកាលពីម៉ោង៧០០យប់មិញខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយថម។ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិតនិងព្រហ្មវិហារធម៍ដ៏មហាធំធេងរបស់សម្តេចតេជោហ៊ុនសែនគឺលោកថមត្រូវបានទទួលយុត្តិធម៍ពិតប្រាកដនៅយប់នេះ។  ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៍ដែលជាជនជាតិខ្មែរគឺគាត់បានទទួលត្រឡប់មកវិញដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួនហើយសុខចិត្តប្រគល់ដីជូនលោកថមវិញទាំងអស់ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូននិងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀតដែលនេះគឺជាដំណោះស្រាយឈ្នះឈ្នះ

ឯកឧត្ដមបានបញ្ជាក់ថាខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៍និងក្តីសណ្តោសដ៏ធំធេងបំផុតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណីលោកថម(កាលពីថ្ងៃសុក្រទី២៤៣០មេសា)  ដែលបានទទួលលទ្ឋផលគួរឲ្យពេញចិត្តខ្លាំងបំផុត។

លោកថមពេលនេះមានស្នាមញញឹមឡើងវិញហើយគាត់សប្បាយចិត្តខ្លាំងណាស់ហើយគាត់គ្រវីក្បាលតតាត់និងបើកភ្នែកធំៗជាច្រើនលើកច្រើនសារហើយលាន់មាត់ថាតើពិតមែនឬ? គឺមិនគួរឲ្យជឿសោះថាពិតជាមានយុត្តិធម៍សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ!

លោកថមបានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៍ជូនរូបលោកហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត។ពេលនេះលោកថមនិងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់។

សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះនិអរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។

យើងចូលរួមកសាងអំពើល្អចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អត្ថបទដែលជាប់ទាក់ទង