ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្តល់​អំណោយ សប្បុរស​ធ​ម៏ សម្រាប់​ខែ​បួស​រ៉ា​ម៉ា​ឌន​ជួន​បង​ប្អូ​ខ្មែរ និង​រំលឹក កុំ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩

58

​ភ្នំពេញ​៖ លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស នៅ​ព្រឹក​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយនិង​សាសនិក​ឥស្លាម ព្រមទាំង​នាំយក​នូវ​អំណោយ​សប្បុរស​ធ​ម៏​មួយ ចំនួន​ជា​កញ្ចប់​អាហារ សម្រាប់​ទទួលទាន ក្នុង​ខែ បួស​រ៉ា​ម៉ា​ឌន ជូន​ដល់​សាសនិក​ឥស្លាម​ចំនួន​១០០​គ្រួសារ នៅ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ដែល​ក្នុង​កញ្ចប់​អំណោយ​រួមមាន​៖ អង្ករ អំបិល ស្ករសរ ត្រីខ ភេសជ្ជ និង​គ្រឿងទេស​មួយចំនួនទៀត​។​
ថ្លែង​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជាមួយនឹង​ការអបអរសាទរ និង​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ពិធី​បួស​រ៉ា​ម៉ា​ឌន លោក​ក៏ បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​នៅតែ​បន្ត ថែ រក្សា​អនាម័យ រស់នៅ​ស្អាត និង​អនុ​វត្ថ​រាល់​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ក៏ដូចជា​ក្រសួងសុខាភិបាល ក្នុងការ​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
លោក​ទេសរដ្ឋមន្ដ្រី​បន្ថែមថា​៖ ទោះបី​រយៈពេល​ចុងក្រោយ​នេះ ពុំមាន​ការឆ្លង​ថ្មី ហើយ​ការព្យាបាល​បានជា​សះស្បើយ​ស្ទើរ​ទាំងស្រុង តែ​ពុំ​ប្រាកដថា វា​អាចមាន​សុវត្ថិភាព រហូត​ឲ្យ​យើង​ភ្លេចខ្លួន លែង​អនុវត្ត​វិធានការ​ការពារ​នោះឡើយ​។ ផ្ទុយទៅវិញ យើង​កាន់តែ​ត្រូវ​បន្ត​ទប់ស្កាត់ អនុវត្ត​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ រាល់​វិធានការ​បង្ការ​នានា ដើម្បី​សុវត្ថិភាព​ខ្លួន​យើង គ្រួសារ​យើង និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងមូល​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង