ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​ស្អាង បាន​ចាប់ខ្លួន​មុខសញ្ញា​ចោរប្លន់​២​នាក់

70

​កណ្តាល​៖ នគរបាល​ស្រុក​ស្អាង បាន​ចាប់ខ្លួន​មុខសញ្ញា​ចោរប្លន់​២​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​ម៉ូតូ​មិនបាន​សម្រេច​)
​ដែល​កើតហេតុ ថ្ងៃ​អង្គារ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​២០​នាទី នៅ​ចំណុច​លើផ្លូវ​អូរ​រទាំង ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ហើយ​ជនល្មើស​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៩ ខែមេសា​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ុត បូរ៉ា ភេទ​ប្រុស អាយុ​២០​ឆ្មាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តា​យឹ​ង​ខ្ពស់ ឃុំ​លំពុង ស្រុក​បាទី ខេត្តតាកែវ
​មុខរបរ​កម្មករ​រោងចក្រ ចំណែក​ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ​យូ សេង​លី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ទើប​ចេញ​ពន្ធនាគារ និង​២.​ឈ្មោះ ហួ ជា​នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ​។ វត្ថុតាង​ចាប់យក ១.​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក HONDA.c125 ផលិត​ឆ្នាំ​2018.​ពណ៌​ក្រហម ផ្លាកលេខ ភ្នំពេញ​1.GX.9375
(​របស់​ជនរងគ្រោះ​) ស្បែកជើងសង្រែក​ចំនួន​០២​គូរ​(​របស់​ជនសង្ស័យ​)​។​

​សភាព​រឿងហេតុ នៅ​ថ្ងៃទី​២៨ មេសា​២០២០ វេលា​ម៉ោង​១៦​និង​២០​នាទី​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូឌុប​ជីដូន មកដល់​កន្លែងកើតហេតុ មាន​ជង្ហុក​ក៏​រអិលដួល ហើយ​ប្រឡាក់​ភក់ ហើយ​បាន​ឈប់​លាង​ជើង​។ ភ្លាមនោះ​ក៏មាន​មនុស្ស​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​MSX​ពណ៌​ស មក​ឈប់​ជិត​ម៉ូតូ​ជនរងគ្រោះ​។ ពេលនោះ​ដែរ ក៏មាន​មនុស្ស​ប្រុស​ម្នាក់ទៀត កាន់​កាំបិត​បុ័ងតោ​រត់​ចេញពី​ក្នុង​រោង​ក្បែរ​នោះ ហើយ​គំរាម​កាប់​ជនរងគ្រោះ រួច​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញពី​កន្លែងកើតហេតុ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​សមត្ថកិច្ច​យើង​បានចេញ​អន្តរាគមន៍ ជនសង្ស័យ​ឃើញ​ដូច​នោះបាន​ដួល​ម៉ូតូ (​ចំងាយ​៨០០​ម៉ែត្រ​ពី​កន្លែងកើតហេតុ​) មាន​របួស ហើយ​រត់ឡើង​ម៉ូតូ​របស់​ពួកវា​ជិះ​គេចខ្លួនបាត់​តែម្ដង​។​

​លុះដល់​ថ្ងៃទី​២៩ មេសា ២០២០ តាម​ការស្រាវជ្រាវ របស់​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ និង​កម្លាំង​នរគរ​បាល​ក្រុង​តាខ្មៅ សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១.​ឈ្មោះ​យូ សេង​លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ២.​ឈ្មោះ ហួ ជា​នី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ និង​ចាប់យក​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស (​ម៉ូតូ​) ចំនួន​១​គ្រឿង​ម៉ាក​MSX ពណ៌​ស​ផ្លាកលេខ ភ្នំពេញ​1GB.5402​ចំនួន​០១​គ្រឿង ជា​របស់​ជនសង្ស័យ​។ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង