ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តក្រចេះ ដាក់បញ្ជាឲ្យបោសសម្អាតបង្រ្កាប បទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព

83

 

ក្រចេះ ៖ អភិបាលខេត្តក្រចេះបានស្នើដល់អាជ្ញាធរស្រុក សហការជាមួយរដ្ឋបាលព្រៃឈើ ចាត់វិធានការធ្វើការបោសសម្អាតក្រុមឈ្មួញដឹកឈើ និងដឹកអនុផលព្រៃឈើ ធ្យូង អុស បង្រ្កាប បទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព គឺត្រូវពិនិត្យមើលអ្នកដែលនៅកៀកជិតខ្លួន ព្រោះអាចមានអ្នករាយការណ៍ ឲ្យក្រុមបទល្មើសក៏ថាបាន ហើយបើយើងមិនអាចបង្រ្កាបក្រុមបទល្មើសបាននោះទេ យើងក៏មិនអាចបង្រ្កាបក្រុមអ្នកសារព័ត៌អាណាធិបតេយ្យនោះផងដែរ ។

សូមបញ្ជាក់ថា ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការព្រមាននិងចាត់វិធានការចំពោះអាជ្ញាធរស្រុកទាំងអស់ ដែលមិនធ្វើការបង្រ្កាបបទល្មើសព្រៃឈើ និងក្រុមអ្នកសារព័ត៌មានអាណាធិបិតេយ្យក្នុងដែសមត្ថកិច្ចរបស់ខ្លួន និងព្រមានចាត់វិធានការក្រុមអ្នកការសែតមួយចំនួន ដែលយករូបលោកទៅបង្ហោះចោទប្រកាន់ពាក់ព័ន្ធបទល្មើសព្រៃឈើ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំខែមេសា ទិសដៅអនុវត្តបន្តឆ្នាំ២០២០។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តមានប្រសាសន៍ថា ៖ តាមអនុសាសន៍របស់សម្តេសវិបុលសេនាភក្តី សាយ ឈុំ ចំពោះការចុះបង្រ្កាបបទល្មើសព្រៃឈើប្រកបដោយប្រសិទ្ធភាព គឺត្រូវពិនិត្យមើលអ្នកដែលនៅកៀកជិតខ្លួន ព្រោះអាចមានអ្នករាយការណ៍ឲ្យក្រុមបទល្មើសក៏ថាបាន ហើយបើយើងមិនអាចបង្រ្កាបក្រុមបទល្មើសបាននោះទេ យើងក៏មិនអាចបង្រ្កាបក្រុមអ្នកសារព័ត៌អាណាធិបតេយ្យនោះផងដែរ ។

ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានចាត់វិធានការដល់អាជ្ញាធរស្រុក សហការជាមួយរដ្ឋបាលព្រៃឈើ ត្រូវធ្វើបោសសម្អាតក្រុមឈ្មួញដឹកឈើ និងដឹកអនុផលព្រៃឈើ ធ្យូង អុស និងស្នើដល់គណ:បញ្ជារការឯកភាពក្រុងស្រុក ត្រូវបន្តពង្រឹងការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលហេតុបង្ករចលាចលក្នុងភូមិឃុំមានសុវត្ថិភាព និងរឹតបណ្តឹងនិងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយកំណើននៃការស្លាប់ និងភាពអាណាធិបតេយ្យនៃការធ្វើចរាចរណ៍ ។ បន្ថែមលើការពិន័យចំពោះការល្មើសច្បាប់ចរាចរណ៍ ក្នុងន័យអប់រំកែប្រែ និងសុំដល់ប្រធាន-អនុប្រធានមន្ទីរ មិនត្រូវគេចវេសចំពោះការធ្វើវេទិការធារណ: របស់រដ្ឋាភិបាលនោះទេ ព្រោះយើងគឺជាអ្នកមានសិទ្ធក្នុងការសម្រេចចិត្ត និងដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ។ ចំពោះ ការគ្រប់គ្រងធនធានធម្មជាតិ ត្រូវបន្តរួមសហការគ្នា ជាពិសេសមន្ទីរសាមី ត្រូវចុះពិនិត្យ និងធ្វើការបោសសម្អាត បទល្មើសនេសាទឆក់ត្រី និងការរំលោភទន្រ្ទានយកព្រៃឡង់ ហើយស្រុកដែលនៅមានសេសសល់ព្រៃឈើ ខិតខំបង្ការការពារ និងទប់ស្កាត់ឲ្យខានតែបង ជាពិសេសដោះស្រាយទំនាស់វិវាទដីធ្លីក្នុងមូលដ្ឋាន ហើយត្រូវបន្តចុះពិនិត្យ និងតាមដាន សកម្មភាពតាមបន្ទាត់ព្រំដែន ឲ្យដឹងពីច្បាស់ពីស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់ ហើយចំពោះដីចំណីផ្លូវ អាជ្ញាធរឃុំត្រូវត្រួតពិនិត្យ និងធ្វើការហាមឃាត់ជាបន្ទាន់ ជៀសវាងការសាងសង់ រំលោភយកដីសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង