ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹក​ថ្ងៃទី​១​ឧសភា នគរបាល​ក្រុងភ្នំពេញ​៖ ចាប់​ម៉ូតូ​ចំនួន ៩០០ គ្រឿង រថយន្ត​ចំនួន ៨០ គ្រឿង​

106

 

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ដំបូង​នៃ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​តាម​គោលដៅ​ជាច្រើន ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា របាយការណ៍​បឋម ស្តីពី ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ០៧:០០ ដល់​ម៉ោង ១០:០០​ព្រឹក សមត្ថកិច្ច​បានធ្វើការ​ឃាត់​យានយន្ត​ដែល​ល្មើសច្បាប់ បាន​ចំនួន​ដូចខាងក្រោម ១. ម៉ូតូ​ចំនួន ៩០០​គ្រឿង ២. រថយន្ត ៨០ គ្រឿង​។​

* ម៉ូតូ​សរុប​ចំនួន ៩០០ គ្រឿង ក្នុងនោះ អត់​មួក ៨៤៥ គ្រឿង អត់​លេខ ៨ គ្រឿង ល្មើស​សញ្ញា​ចរាចរ ៤៧ គ្រឿង​។​

* រថយន្ត​សរុប​ចំនួន ៨០ គ្រឿង ក្នុងនោះ អត់​ពាក់​ខ្សែក្រវ៉ាត់ ៦៣ គ្រឿង បញ្ច្រាសទិស ៧ គ្រឿង អត់​លេខ ២ គ្រឿង និយាយ​ទូរស័ព្ទ ២ គ្រឿង អត់​ប័ណ្ណ​សំគាល់​យាន ១ គ្រឿង ល្មើស​សញ្ញា​ចរាចរ ៣ គ្រឿង សំពីងសំពោង ២ គ្រឿង​៕

អត្ថបទដែលជាប់ទាក់ទង