ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទាល់ក្រីក្រ១២៥គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅតំបន់ជុំវិញក្នុងសហគមន៍អ្នកក្រីក្រខណ្ឌដូនពេញ ទទួលបានឥណទានឥតការ ប្រាក់ពីសមាគមនិស្សិតមុស្លិមកម្ពុជា

105

 

ភ្នំពេញ៖ លោកសុះ មុះសិន សមាជិករដ្ឋសភា អនុមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា ប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានផ្តល់ប្រាក់ កម្ចីឥណទានឥតការប្រាក់ជូនដល់ ប្រជាពលរដ្ឋទីទាល់ក្រីក្រចំនួន១២៥គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង និងតំបន់ជុំវិញ ក្នុងសហគមន៍ អ្នកក្រីក្រ ខណ្ឌដូនពេញ ក្នុងមួយគ្រួសារៗទទួលប្រាក់កម្ចីចំនួន២លានរៀល ។
ក្នុងពិធីផ្តល់ប្រាក់កម្ចីនេះ ប្រព្រឹត្តិទៅក្រោយអធិ បតីភាពលោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក សុខ ពេញវុធ. អភិបាលខណ្ឌដូន ពេញ និងលោក សាន់ សាប់អី រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាអនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជាលោក ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាអនុប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ព្រទាំងមានការចូលរួមពីអស់លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេ ខាធិការ ព្រមទាំងមន្រ្តីរាជការរបស់សាលាខណ្ឌជាច្រើនរូបទៀតដែលពិធីនេះបានប្រព្រឹត្ដ ទៅកាលពីថ្ងៃសុក្រ១០កើតខែពិសាខឆ្នាំជូតទោស័កពស២៥៦៣ត្រូវនឹងថ្ងៃទី១ខែមេសាឆ្នាំ២០២០។
លោកសុះ មុះសិន បានលើកឡើងថា៖ នេះជា លើកទី៩ហើយ ដែលសមាគម និស្សិតមុស្លិមកម្ពុជាបានផ្តល់ប្រាក់កម្ចីឥណ ទានមុខរបរខ្នាតតូច រយៈពេល ០១ឆ្នាំ ជូនប្រជាពលរដ្ឋ រស់នៅ តាមបណ្តោយផ្លូវ រថភ្លើង និងតំបន់ជុំវិញ ក្នុងសហគមន៍អ្នកក្រីក្រ ខណ្ឌដូនពេញ ដែលប្រាក់កម្ចីនេះទទួលបានពីអង្គការ muslimehelfen នៃប្រទេសអាឡឺម៉ង់ ចំនួន ១២៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន ប្រាក់កម្ចីចំនួន ២លានរៀល សរុបជាទឹកប្រាក់ចំនួន២៥០ លានរៀល ។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ សមាគមក៏បានផ្ដល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋក្រីក្រស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារចំនួន១៣៦គ្រួសារដោយក្នុងមួយគ្រួសារទទួលបានកម្ចីចំនួន ២លានរៀលល សរុបជាទឹកប្រាក់ ២៧២ លានរៀល ។
សូមបញ្ជាក់ផងដែរថា៖ គម្រោងនេះត្រូវបានបង្កើតចាប់តាំងពីឆ្នាំ២០០៩ មកម្លេះ ក្រោមការឧបត្ថមរបស់អង្គការ muslime helfen នៃប្រទេសអាល្លឺមង់។ ក្រៅពីផ្តល់ប្រាក់កម្ចី ឥណទាននេះ CAMSA ក៏បានសហការជាមួយ អង្គការ muslimehelfen បានផ្តល់នូវគំរោង មនុស្សធម៌ជាច្រើនទៀតដល់ ព្រះរាជា ណាចក្រកម្ពុជាដូចជាសាងសង់អគារអន្តេវាសិកដ្ឋានសំរាប់និស្សិតនារីមុស្លិម ចំនួន ២កន្លែង បើកវគ្គ បណ្តុះបណ្តាលភាសា អង់គ្លេសកុំព្យូទ័រ និងវិជ្ជាជីវៈកាត់ដេរដោយឥតគិតថ្លៃ ផ្តល់អំណោយ សង្គ្រោះ បន្ទាន់ ផ្តល់ថវិកាសម្រាប់ សាសនិកឥស្លាមធ្វើពិធីស្រាយបួសក្នុងខែរ៉ាម៉ាឌន ធ្វើគូរបាន និងមានគំរោងជាច្រើនទៀត ដើម្បីរួម ចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល      នៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកទទួលប្រាក់កម្ចីឥណទានឥតការប្រាក់នៅទីនេះត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររាងៗខ្លូន ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃអោយបានល្អប្រសើជាងមុន និងត្រូវយកប្រាក់ទាំង នេះទៅប្រកបមុខរបរសុច្ចរិទ្ធ ដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋខាងលើ បានបង្វែប្រាក់កម្ចីបានល្អ និងទាន់ពេលពេលវេលា ទើបអង្គការmuslime helfen នៃប្រទេសអាឡឺម៉ង់ បានផ្ដល់ប្រាក់កម្ចីជាលើកទី៩ នៅឆ្នាំនេះ។
លោក ក៏បានបន្តទៀតថា ពេលនេះជំងឺ Covid-19 កំពុងរាតត្បាតពេញពិភពលោក គប្បីយើងត្រូវចូលរួមទប់ស្កាត់ជាមួយប្រមុខរាជរដ្ឋាភិបាល ត្រូវស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាលមិនត្រូវមើលស្រាលជំងឺនោះឡើយ ត្រូវចូលរួមធ្វើអនាម័យខ្លួនប្រាណ ជៀសវាងការជួបជុំមនុស្សច្រើន ត្រូវឧស្សាហ៍លាង ដៃនិងទឹកអាកុល ឬសាប៊ូ ត្រូវពាក់ម៉ាស់ និងហូបចំណីអាហារដែលចំអិនឆ្អិនល្អ និងចូលរួមការពារប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល           នៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញទាំងមូល បានថ្លែងអំណរគុណចំពោះ លោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ម្ចាស់ជំនួយ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋក្នុង ខណ្ឌដូនពេញតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ លោកសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងក្នុងប្រទេស និងទូទាំងសកលលោក សូមជៀសផុតពីជំងឺទាំងឡាយ ជាពិសេសជំងឺ Covid-19 និងទទួលបាននូវសុខភាពល្អ ប្រកបរបរបានជោគជ័យគ្រប់ភារកិច្ច ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង