ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃ​នាយក ឲ្យភិក្ខុ ឡុង ចន្ថា ចូលមក​ដោះស្រាយ រឿង​លួចញ៉ែស្រី តាម​ឆាតហ្វេសប៊ុក

142

 

​ភ្នំពេញ គណៈសង្ឃ​នាយក ព្រះ​មេគណ​ខេត្តតាកែវ ដោយ​និមន្ត​ភិក្ខុ ឡុង ចន្ថា ចូលមក​ដោះស្រាយ​នៅ​សាលា​គណ​ខេត្តតាកែវ ដែល​ភិក្ខុ​រូបនេះ បានធ្វើ​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ប្រាសចាក​ធម៌​វិន័យ​របស់ខ្លួន ធ្វើ​ឲ្យ​ធ្លាក់ចុះ​តម្លៃ​ព្រះសង្ឃ ហើយ​ក្នុងករណី​ភិក្ខុ​រូបនេះ មិន​ព្រម​ចូលមកក្នុង​សង្ឃ​សវនាការ​សាលា​គណ​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ដែលមាន​សមត្ថកិច្ច អនុវត្ត​វិធានការ​រដ្ឋបាល​។​

​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត នៅ​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០ បានចេញ​លិខិត​មួយច្បាប់​ប្រគេន​ជូន​ព្រះ​វិន័យ​សំវរ កែវ សាវ៉ន ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​មង្គល​ទិព្វ​លោក​រង្សី ព្រះ​មេគណ​ខេត្តតាកែវ ដោយ​និមន្ត​ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បូរី ឃុំ​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ឲ្យ​ចូលមក​ដោះស្រាយ​នៅ​សាលា​គណ​ខេត្តតាកែវ (​វត្ត​តុំ ក្រុង​ដូន​កែវ ខេត្តតាកែវ​)​។​

​បើតាម​សម្តេច​ន​ន្ទ ង៉ែត មាន​សង្ឃដីកា​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ព្រះពុទ្ធសាសនា ទទួលរង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយ​ភិក្ខុ ឡុង ចន្ថា បានធ្វើ​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ដែល​ប្រាសចាក​ធម៌​វិន័យ​របស់ខ្លួន ធ្វើ​ឲ្យ​ធ្លាក់ចុះ​តម្លៃ​ព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ​។​

​អាស្រ័យហេតុនេះ សូម​ព្រះ​មេគន កោះ​និមន្ត ភិ​ក្ខូ​រូបនេះ មក​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ នៅ​សាលា​គណ​ខេត្ត​ជាបន្ទាន់ ក្នុងករណី​ភិក្ខុ​រូបនេះ មិន​ព្រម​ចូលមកក្នុង​សង្ឃ​សវនាការ​សាលា​គណ​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល បន្ទាប់មក​ធ្វើ​របាយការណ៍​មក​គណៈ​សង្ឃនាយក​។​

​សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ​ភិក្ខុ ឡុង ចន្ថា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​បែកធ្លាយ​វីដេអូ​សំឡេង​ឆាត និង​ទូរស័ព្ទ ជាមួយ​នារី​ស្រស់ស្អាត​ម្នាក់ ។ វីដេអូ​មួយ​នោះ បានបង្ហាញ​ពី​សកម្មភាព​ភិក្ខុ ឡុង ចន្ថា បាន​តេ​ទៅ​នារី​ម្នាក់ ដែលមាន​សង្សារ​ហើយ​រួចទៅហើយ តាម​តាមរយៈ​Messenger ដោយបាន​ផ្លែផ្កា​ផ្តោះផ្តង​ពាក្យសម្តី និង​បបួល​ណាត់ជួប​នារី​នោះ​នៅ​វត្ត​ស្អាង​ភ្នំ​ទៀតផង​។ ដោយឡែក ព្រះសង្ឃ ឡុង ចន្ថា ក៏បាន​តបត​ទៅវិញ​ថា ៖ “​លោក​ទុក​មុខ​ទុក​មាត់​ឲ្យ​ទើប​មិន​ចង់​បង្ហោះ​ជា​សាធារណៈ អ្វី​ដែលជា​ការពិត លោក​ហ៊ាន​ទ​ទូល​ខុសត្រូវ​ចង់ដឹង​ច្បាស់ ហៅ​នាង​មក​និយាយ​ទល់មុខ​បាន ថា​លោក​និយាយ​លេង​ឬ​និយាយ​ក្នុងន័យ​អ្វី ? ចំពោះ​ឆា​ត់​គេ​បង្ហោះ​នោះ គឺមាន​ការរៀបចំ​ទុក​ធ្វើ​ស៊ី​លោក​ជាមុន លោក​តាមដាន​ដល់ផ្ទះ​ឲ្យ​មេភូមិ​មេ​ប៉ុស្តិ៍ និយាយ​សម្រួល​ដើម្បី​កុំ​ឲ​នាង​អាប់ឱន​តែ​នាង​យំ​រហូត​ខ្លាច​ខូច​ឈ្មោះ ចុះឈ្មោះ​លោក​នាង​ទុក​ត្រង់​បើ​ខូច​អស់ហើយ​នោះ អ្នក​ដែល​រៀបចំ​ធ្វើ​ស៊ី​នោះ​ជា​អ្វី​នឹង​នាង​លោក​ក៏​ដឹង ហើយ​បាន​បញ្ជូន​ឲ្យ​ក្រុម LDP វាយប្រហារ​លោក​ពេញ​ហ្វេ​ប៊ុ​ក តែ​សូម​មហាជន​ជ្រាប់ថា​ចង់ដឹង​ការពិត យក​សំឡេង​ឆាត​នឹង​ហើយ​ហៅ​នាង​ឲ្យ​មក​និយាយ​ផ្ទាល់​ជាមួយ​លោក​បាន កុំ​ចេះតែ​មើលងាយ​លោក​ដោយ​មិនបាន​ពិចារណា​ថា លោក​និយាយ​ក្នុងន័យ​អ្វី ទុក​មាត់​ទុក​មាត់​ឲ ព្រោះ​អាណិត បើ​មិន​ចេញមុខ និយាយ​ទេ នេះ​ជា​ដំណាក់កាល​ទី​១ { បញ្ជាក់​ចង់​ធ្វើ​ស៊ី​លោក​យក​រូប​ឲ​ច្បាស់លាស់​មក​ផង​ទើប​ស៊ី​វា​ផុយ ឬ​មាន​វីដេអូ​រថា​នៅ​ជាមួយគ្នា​នឹងធ្វើ​ស៊ី​ទៀត​រឹតតែ​ផុយ } ៕​

អត្ថបទដែលជាប់ទាក់ទង