ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ព្រះ​បរម​រាជានុញ្ញាត​សម្ដែង​នូវ​ស្វាមី​ភ​ក្កិ ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ព្រះមហាក្សត្រ

65

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម​ព្រះ​បរម​រាជានុញ្ញាត​សម្ដែង​នូវ​ស្វាមី​ភ​ក្កិ ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ព្រះរាជ​គុ​ណូ​ប​ការ​:​ប្រកបដោយ​ទសពិធរាជធម៌​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ព្រមទាំង​សារ​រំលែក​មរណទុក្ខ​ដ៏​មាន​អត្ថន័យ​ល្អ​ប្រពៃ​ជ្រាលជ្រៅ​ប្រកបដោយ​វិយោគ​សង្វេគ​ស្ដាយស្រណោះ​អាឡោះអាល័យ​ចំពោះ​សព ។​
​រួម​នឹង​ព្រះរាជ​ទ្រព្យ​ចំនួន ២០.០០០ ដុល្លារ (​ម្ភៃ​ពាន់​ដុល្លារ​អាមេរិក​)​ដើម្បី​បំពេញ​មគ្គផល ព្រះ​រាជកុសល​អានិសង្ស​ក្នុង​ពិធី​បុណ្យសព អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​៕​

អត្ថបទដែលជាប់ទាក់ទង