ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ស្នើ​ឲ្យ​ស្នងការរង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បញ្ឈប់​ជាបន្ទាន់ ការបង់ប្រាក់​ពិន័យ នៅ​គោលដៅ​តាម​ដងផ្លូវ​

118

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៥ នៃ​ថ្ងៃ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានចេញ​សារ​សំឡេង​ដ៏​សំខាន់​មួយ ដោយ​ស្នើ​ឲ្យ​លោក​ស្នងការរង និង​លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បញ្ឈប់​ជាបន្ទាន់​នូវ​ការបង់ប្រាក់​ពិន័យ​នៅ​គោលដៅ​តាម​ដងផ្លូវ ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន សង្កត់ធ្ងន់ថា ពេលនេះ នៅមាន​ការពិន័យ​នៅ​នឹង​គោលដៅ ។ ដូច្នេះ ប្រសិនបើ​អស់លោក​មិន​អនុវត្តតាម​ការណែនាំ​នេះ​ទេ គឺ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ថ្នាក់ដឹកនាំ ។​

​គួររំលឹកថា ដើម្បី​ធានា​ប្រសិទ្ធិភាព និង​និរន្ត​ភាព​ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ត្រៀមលក្ខណៈ​មួយចំនួន​ផងដែរ ក្នុង​នោះបាន​ត្រៀម​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន ៣៩១៩​នាក់ (​កម្លាំង​នគរបាល​ចរាចរណ៍​ចំនួន ៣៥០៧​នាក់ និង​កម្លាំង​សហការ​ចំនួន ៤១២​នាក់​) ដាក់ពង្រាយ​នៅតាម​គោលដៅ​ត្រួតពិនិត្យ​ចំនួន ៥៦៨​គោលដៅ និង​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​និង​ម៉ូតូ​ចំនួន ៣៦៤​គ្រឿង​។ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស នឹង​ធ្វើការ​រឹតបន្តឹង​

​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ម៉ោង​០០ ថ្ងៃទី​១​ឧសភា តទៅ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បានជា​អតិបរមា​។​

​សូមបញ្ជាក់ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ អ្នកបើកបរ​ល្មើសច្បាប់ ចរាចរណ៍ នឹងរង ពិន័យ​ទឹកប្រាក់ ពី​៣​ដង​ដល់​ទៅ​៥​ដង​ទៅតាម​បទល្មើស​៕​

អត្ថបទដែលជាប់ទាក់ទង