ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ ដើររកផ្សិតប៉ក់នៅចំណុចអូរជ្រៅ ប្រទះឃើញគ្រាប់បេ១គ្រាប់យកគ្រាប់បេ មកដំលើឈើ ផ្ទុះ​ស្លាប់ម្នាក់ និងរងរបួស៣នាក់ 

69

បាត់ដំបង៖ មានករណីប្រជាពលរដ្ឋចំនួន០៤នាក់​ បានដើររកផ្សិតប៉ក់នៅចំនុចអូរជ្រៅ ភូមិអូរក្រូច​ ឃុំតាតោក ស្រុកសំឡូត ខេត្ត​បាត់ដំបង ក៏បានប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើបណ្តាលឲ្យផ្ទុះ​ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់ ។

អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង​៩និង២០​នាទីព្រឹក ប្រជាពលរដ្ឋចំនួន៤នាក់​ រស់នៅភូមិកំពេង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានដើររកផ្សិតប៉ក់ នៅចំនុចអូរជ្រៅ ភូមិអូរក្រូច​ ឃុំតាតោក ស្រុកសំឡូត ខេត្ត​បាត់ដំបង ក៏ប្រទះឃើញគ្រាប់បេចំនួន១គ្រាប់ រួចយកមកដំលើឈើ បណ្តាលឲ្យផ្ទុះ​ ស្លាប់​ ១នាក់ របួសធ្ងន់០២នាក់ និង របួសស្រាល​ ០១នាក់ ជនរងគ្រោះមានឈ្មោះ៖ ១- លុច លីណេ ភេទ ប្រុស​ អាយុ ១៥ឆ្នាំ (ស្លាប់)។ ២- ស្រី​ ពេជ្រ ភេទស្រី​ អាយុ​ ១៦ឆ្នាំ(របួសធ្ងន់លើផ្ទៃមុខ)។ ៣- ពិន ដាវុធ ភេទប្រុស​ អាយុ​ ២៥ឆ្នាំ (របួសធ្ងន់ ដាច់ដៃស្តាំត្រឹមកែងដៃ)។ ៤- នី ប៊ុនណាត ភេទប្រុស​ អាយុ​ ១៤ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះបន្តិច)។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាល នៅមណ្ឌល​សុខភាព ទីរួមស្រុកសំឡូត​ ខេត្តបាត់ដំបង។

អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក​ ដុំ គប់លេង ឬកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង