កម្មវិធីប្រកួតនៅក្រៅប្រទេស ចំនួន៣របស់ទ្រីយ៉ាត្លុង ត្រូវលុបចោល
ភ្នំពេញ៖លោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថាការគើតឡើងនូវជម្ងឺ Covid-19 នេះ សហព័ន្ធមានការខាតបង់ខ្លាំង ដោយទី១ ខាតការហ្វឹហាត់ប្រមូលផ្ដុំ ខាតបច្ចេកទេស ខាតគ្រប់បែបយ៉ាង ទី២ គឺការលុបចោលកម្មវិធីប្រកួតនៅក្រៅប្រទេស ។
ការប្រកួតនៅក្រៅប្រទេសមានសារៈសំខាន់ណាស់សម្រាប់កីឡាករដោយវាជួយលើកទឹកចិត្តកីឡាករក្នុងការហ្វឹកហាត់ដណ្ដើមយកមេដាយហើយក៏ជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ផងដែរ។ ប៉ុន្តែការខាតនេះ យើងត្រូវគិតថា វាមិនធំអីជាងសុវត្ថិភាពរបស់យើងទេ ព្រោះយើងត្រូវទប់ស្កាត់វិបិត្តកូរូណានេះទាំងអស់គ្នា ព្រោះថាការប្រកួតយើងអាចអត់ប្រកួតបានលើកនេះតែលើកក្រោយយើងអាចចូលរួមប្រកួតបានម្ដងទៀត។
លោកបន្តថានៅឆ្នាំ២០២០នេះសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានលុបចោលប្រកួត៣កម្មវិធី ដោយកម្មវិធីទី១ Duathlon asian championship នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងធ្វើនៅក្នុងខែមីនា កន្លងទៅនេះ។ ទី២ Aquathlon asian championship នៅហុងកុង ទី៣triathlon Asian Beach Games 2020ប្រទេសចិន។ហើយអ្វីដែលសំខាន់មួយទៀតនៅ
ក្រៅ្ប្រទេសនោះគឺការខកការចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី នៅប្រទេសជប៉ុន។
លោកបន្ថែមថាផែនការចូលរួមការប្រកួតនៅក្រៅប្រទេសនោះយើងបានលុបចោលអស់ហើយ ចឹងយើងបានសម្រេចរៀបចំផែនការថ្មី គឺសម្រួចអោយខ្លាំងសម្រាប់ត្រៀម ស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ព្រោះវាជាការប្រកួតស៊ីហ្គេមចុងក្រោយ មុនកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
បើតាមផែនការសហព័ន្ធមុនស៊ីហ្គេមនៅវៀតណាមឆ្នាំក្រោយមកដល់សហព័ន្ធនឹងធ្វើ
ការបញ្ចូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសប្រទេសវៀតណាមរយៈពេល៣ខែ ដើម្បីត្រៀមយុទ្ធសាស្ត្រអោយបានគ្រប់គ្រាន់មុនប្រជែងជាមួយម្ចាស់ផ្ទះ។
ជាមួយគ្នានេះដែរលោកបានរៀបរាបពីការហ្វឹកហាត់នៅផ្ទះរបស់អត្តពលិកបន្ទាប់ពីក្រសួងអប់រំ ធ្វើការរំសាយ ការប្រមូលផ្ដុំថា កីឡាទ្រីយ៉ាត្លុងមាន៣វិញ្ញាសារគឺ ហែលទឹក ជិះកង់ និង រត់ ដោយឡែកក្នុងការហាត់នៅផ្ទះនេះ មានការបែងចែកជា ២កម្មវិធី ទី១ហាត់សាច់ដុំ គឺហាត់ដើម្បីសាច់ដុំវានៅថេរមិនអោយស្រុតចុះ ទី២ ការហាត់កម្លាំង គឺបានន័យថា ហាត់រត់ ហាត់ជិះកង់លើ roller bike។
ការហ្វឹកហាត់នេះមិនបានពេញលេញដូចការប្រមូលផ្ដុំនោះទេព្រោះទ្រីយ៉ាត្លុងវាមានប្រភេទវិញ្ញាសារហែលទឹកខណៈតាមផ្ទះប្រជាពលរដ្ឋនីមួយៗមិនមានអាងសម្រាប់ហែលទឹកនោះទេដូច្នេះការហ្វឹកហាត់នេះគឺហាត់បានតែសាច់ដុំនិងកម្លាំងតែប៉ុណ្ណោះ។នៅពេលដែលមានការប្រមូលផ្ដុំឡើងវិញសហព័ន្ធនឹងបំពេញបន្ថែមកន្លែងដែលខ្វះខាតហើយសហព័ន្ធក៏ត្រូវចំណាយពេលយ៉ាងតិច ២ទៅ៣ខែ ផងដែរ ទើបស្ថានភាពកីឡាករបានល្អប្រសើរដូចដើម៕
យយុ