ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះអ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២នាក់ដដែលនិងមិនមានករណីឆ្លងថ្មី

70

ភ្នំពេញក្រសួងសុខាភិបាលបានឲ្យដឹងថាទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លងអ្នកជាសះស្បើយកូវីដ១៩នៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នេះ

សរុបអ្នកជាសះស្បើយមានចំនួន១២០នាក់ដដែលអ្នកបន្តព្យាបាលកូវីដ១៩មានចំនួន  ២នាក់ដដែល។មិនមានបាត់បង់ជីវិតគឺសរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ចាប់ពីខែមករារហូតដល់បច្ចុប្បន្ននេះមានចំនួន១២២នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថារហូតដល់ម៉ោង:២០នាទីព្រឹកថ្ងៃទីឧសភា២០២០យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មីទេជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ចំនួន១២២ករណី​​ដដែលនិងមិនមានករណីជាសះស្បេីយថ្មីទេដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែលស្លាប់គ្មាននិងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន២នាក់ប៉ុណ្ណោះ  ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបេីមិនចាំបាច់ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ដ៏ខ្លាំងក្លានៅឡេីយ

សូមបញ្ជាក់ថាប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧មករា២០២០

យេីងបានធ្វេីតេស្តចំនួន  12611 ស្មេីនឹង​ 776 ក្នុង១លាននាក់។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕

អត្ថបទដែលជាប់ទាក់ទង