ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួននគរបាលក្លែងក្លាយ បន្លំពាក់ផ្កាយពីរ ក្រោយគំរាមសម្លាប់គេ និងគំរាមហែងកេរ្ដិ៍ ពាក់ព័ន្ធការរត់ការចូលក្របខ័ណ្ឌ

107

ភ្នំពេញ៖ បុរសម្នាក់ ដែលបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ក្រោយធ្វើសកម្មភាពគំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, 

ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក នៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នេះ ត្រូវតុលាការក្រុងភ្នំពេញ 

ចេញដីការឃុំខ្លួនជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ 

នគរបាលក្លែងក្លាយបន្លំពាក់ផ្កាយពីរ ធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា 

រាជធានីភ្នំពេញ។

 លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា 

ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបញ្ជាពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន 

អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ 

ប្រធាននាយកដ្ឋាន និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន។

បើតាមលោកវរសេនីយ៍ឯក មុំ ចេក ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួន ឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ។ 

ការឃាត់ខ្លួននេះ ក៏មានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញា 

នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួងមហាផ្ទៃ ប្រាកដមែន 

និងបានយកប្រាក់ពីជនរងគ្រោះ ចំនួន ១០.៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅ 

ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារ គំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត។ លុះដល់ថ្ងៃទី៤ ខែឧសភា 

ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង រួមជាមួយអាវុធខ្លីមួយដើម ម៉ាក Glock26 គ្មានលិខិតប្រើប្រាស់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង និងជនសង្ស័យខាងលើ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ 

ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង