ខឹងប្ដីគេហាមមិនឲ្យនិយាយ ជាមួយប្រពន្ធ គេបុរសម្នាក់ខឹងចិត្តយកកាំបិតកាប់ប្ដីរបួសរយះក្បាលហើយគេចខ្លួនបាន៥ថ្ងៃត្រូវកម្លាំងនគរបាលបង្រ្កាប
ភ្នំពេញ: បុរសជនសង្ស័យម្នាក់ខឹងប្ដីគេមិនឲ្យនិយាយនិងប្រពន្ធគេខឹងចិត្តយកកាំបិតកាប់បុរសជាប្ដីរយះក្បាលគេចខ្លួនបាន៥ថ្ងៃត្រូវកម្លាំងនគរបាលធ្វើការបង្រ្កាបក្មេងទំនើងវាយគ្នាលើផ្លូវសាធារណ:ឃាត់បានជនសង្ស័យម្នាក់ជាមុខសញ្ញាវ៉ៃតែងតែបង្កកាប់ជនរងគ្រោះរបួសម្នាក់នៅក្នុងផ្សារត្រី។ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១១និង០០នាទីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នៅចំណុចស្ពានព្រះមុនីវង្សចាស់ស្ថិតនៅភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈុនវុឌ្ឍីភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មករអូសរទេះ
ស្នាក់នៅសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅបានបានរៀបរាប់ប្រាប់អ្នកយកព័ត៍មានថាជនសង្ស័យមកនិយាយកូរលេបខាយជាមួយនឹងប្រពន្ធខ្លួនហើយក៏បាននិយាយប្រាប់ជនបង្កថាកុំមកនិយាយច្រើនជាមួយខ្លួនតែជនបង្កក៏យកកាំបិតមកកាប់ចំក្បាលខ្លួនរបួសតែជនបង្កបានរត់គេចខ្លួនបាត់ទើបថ្ងៃរសៀលនេះនគរបាលបានហៅជននោះមកប៉ុស្តិ៍សួរនាំ។ជនសង្ស័យត្រូវនគរបាលឃាត់បានទៅហើយ។
ជនសង្ស័យឈ្មោះថេងថានភេទប្រុសអាយុ២១ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដធ្លាប់ប្រើប្រាស់គ្រឿងញៀនកន្លងមកជិត២ឆ្នាំ។
ប្រភពព័ត៍មានពីនគរបាលបានឲ្យដឹងថាកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានហើយក៏មានប្រជាពលរដ្ឋអ្នកដំណើរជិះឆ្លងកាត់ស្ពានប្រទះឃើញក្មេងទំនើងកាប់គ្នាស្រែកផ្អើលឆាឡាកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២អន្តរាគមន៍ឃាត់ជនសង្ស័យបង្កហិង្សាបានម្នាក់តែកើតហេតុនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនតែរងគ្រោះមិនបានប្ដឹងនោះទេតែយ៉ាងណាកុំឲ្យមានការកកស្ទះចរាចរណ៍ប្រជាពលរដ្ឋចោមរោមមើលខ្លាំងយកជនបង្កមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរបន្ថែម។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ថាពេលសាកសួរនាំទើបដឹងថាជនបង្កហិង្សាខាងលើនេះបានធ្លាប់បង្កហិង្សាមកលើបុរសម្នាក់ប្រើកាំបិតកាប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២០រងរបួសធ្ងន់ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងរួចរាល់ផងដែរ។ក្រោយមកក៏បានទំនាក់ទំនងខាងជនរងគ្រោះដោយសម្រាកព្យាបាលមិនទាន់ជាស្រួលមានឪពុកមកតំណាងចង្អុលបង្ហាញថាពិតជាជនបង្កបានកាប់កូនគាត់ពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យនគរបាលយើងកសាងសំណុំរឿងបញ្ជូូលជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់្សរតាមផ្លូវច្បាប់៕