ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើដំណើរតាំងពីកូរ៉េមកបោះឆ្នោតនៅភ្នំពេញ ដើម្បីគាំទ្រថ្នាក់ដឹកនាំ ដែលអភិវឌ្ឍប្រទេសអោយទៅរកការរីកចំរើន មួយកំរិតទៀត

75

 

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកឡុង ឌីម៉ង់បានបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រួចហើយកាលពីព្រឹកថ្ងៃទី២៩ កក្កដានេះ នៅការិយាល័យលេខ០២៧១ នៃសាលាបឋមសិក្សាវត្តបទុមវតី សង្លាត់ចតុមុខ ខណ្ឌដូនពេញ ស្របពេលដែលប្រជាពលរដ្ឋជាច្រើនកុះករបាននឹងកំពុងឈរតម្រង់ជួររងចាំបោះឆ្នោតដែរនោះ។

   លោកឡុង ឌីម៉ង់ បានលើកឡើងថា ៣ ចំណុចដែលសំខាន់សំរាប់ CPP 

១. ចំនួនអ្នកបោះឆ្នោត។ បើចំនួនបានក្នុងរវ្ងង់ ៧០% គីជាជោគជ័យសំរាប់យើងរួចទៅហើយៗ យើងអាចហៅថាជាជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ ជោគជ័យនៃឆន្ទះរបស់ខ្មែរយើងប្រឆាំងនឹងឧបាយកលដ៏កក្វក់របស់បរទេសនិងកញ្ជះវា។ ចំនួននេះនឹងចាប់បង្ខំឲ្យបរទេសទទួលស្គាល់ពីសេរីភាពនៃការបោះឆ្នោត។

២. សម្លេងគាំទ្រCPP ប្រៀបនឹងចំនួនសមាជិកយើង។ វានឹងបង្ហាញថា តើអ្នកដែលចុះឈ្មោះជាសមាជិក CPP ស្មោះត្រង់ និងគាំទ្រគណបក្សខ្លួនឯងកំរិតណា ? ហើយចំណែកមន្ត្រីដឹកនាំយើងតើបានបំពេញសំណូមពររបស់គាត់កំរិតណាដែរ ?

៣. លទ្ធផលនិងការបែងចែកអសនះ។ បើគណបក្សផ្សេងបានទទួលកៅអីក្នុងចំនួនគួរសម (30-35) វានឹងផ្តល់ credibility សមរម្យសំរាប់ការបោះឆ្នោត។ CPP ឈ្នះច្រើនពេក (លើស 100) នាំដល់ការចោទប្រកាន់ថា មិនឆ្លុះបញ្ចាំងពីការចូលរួមនិងពីឆន្ទះពិត  របស់ប្រជាជន។ តែបើ CPP ឈ្នះមិនច្រើន រិតជាបញ្ហាទៅទៀត…។

   គួរបញ្ជាក់ថា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺចាប់ផ្តើមបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំប្រទេស តាមបែបលទ្ធិប្រជាធិបតេយ្យនិងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរត្រូវធ្វើការសម្រេចចិត្តលើជោគវាសនាជាតិ តាមរយៈបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ នេះជាលើកទី០៦ហើយ ដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់តាំងពីរៀបចំបោះឆ្នោតលើកដំបូង ឆ្នាំ១៩៩៣មក។

នៅថ្ងៃអាទិត្យទី២៩កក្ដដានេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួមបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឱ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។ ប្រជាពលរដ្ឋ ដែលជាកម្មករ និយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមបោះឆ្នោត ដែលពួកគេបានចាកចេញពីរាជធានីភ្នំពេញ ឬទីផ្សេងៗ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួនរួចហើយចាប់តាំងពីថ្ងៃទី២៨កក្កដា។

គេឃើញម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង។ ការ បោះ ឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ អាណត្តិ ទី ៦ មានពលរដ្ឋ មាន សិទ្ធិ ទៅ បោះ ឆ្នោត ចំនួន ៨,៣៨០,២១៧ នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិថ្មីនេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើង ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣៕

 

អត្ថបទដែលជាប់ទាក់ទង