ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណើននៃការបាត់បង់ជីវិតមនុស្ស និងការឆ្លងរាលដាលនៃវីរុស Covid-19 នៅជុំវិញពិភពលោក៣,៨២១,៤៥២នាក់

106

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើននៃការបាត់បង់ជីវិតមនុស្ស និងការឆ្លងរាលដាលនៃវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សចំនួន ៣,៨២១,៤៥២នាក់ បានឆ្លងវីរុស Covid-19 និងមនុស្សចំនួន ២៦៥,១១៣នាក់ បានបាត់បង់ជីវិត ដោយសារវីរុសនេះ។

សហរដ្ឋអាមេរិក ប្រទេសអេស្ប៉ាញ អ៉ីតាលី អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ទួរគី ប្រេស៊ីល និងប្រទេសអ៉ីរ៉ង់ គឺជាប្រទេសទាំង១០ នៅលើពិភពលោក ដែលមានករណីឆ្លង និងមនុស្សស្លាប់ដោយសារវីរុស Covid-19 ច្រើនជាងគេ។

សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ន ការឆ្លងរាលដាលនៃវីរុស Covid-19 នៅជុំវិញពិភពលោក បានស្ងប់ស្ងាត់តែនៅប្រទេសចិន និងប្រទេសមួយចំនួនតូចប៉ុណ្ណោះ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក បណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា នៅតែមានការឆ្លងរាលដាលច្រើនដដែល៕

អត្ថបទដែលជាប់ទាក់ទង