ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមបញ្ជូនអត្តពលិក១៥ ប្រភេទកីឡាហ្វឹកហាត់ នៅប្រទេសចិនរយៈពេលយូរ

105

 

ភ្នំពេញ៖ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០ ២៣ បើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន១២ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកវ៉ាត់ ចំរើនបានមានប្រសាសន៍ថាកម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិនដែលនឹងចាប់ផ្តើមនៅថ្ងៃ
ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែបញ្ហាមេរោគកូរ៉ូណនៅតែធូរស្រាលអាចទៅខែមីនា ឆ្នាំ២០២១វិញ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និង SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថាសហព័ន្ធកីឡាជាតិត្រូវពិចារណាក្នុងការជ្រើសរើសកីឡាករកីឡាការិនីសម្រាប់បញ្ជូនទៅហ្វឹកហាត់រយៈពេលយូរនេះ និងអត្តពលិកមានសក្តានុពល គឺមានឆន្ទៈក្នុងការហ្វឹកហាត់ក្រៅប្រទេសឲ្យបានច្បាស់លាស់។ ដោយមានកីឡាករ-កីឡាការិនីចំនួនធ្វើការហ្វឹកហាត់បានត្រឹមពី៣ទៅ៤ខែបែរជាសុំឈប់ហ្វឹកហាត់សកម្មភាពបែបនេះនឹងធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃហើយ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថាសម្រាប់ការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសចិនគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣ចេញថ្លៃសំបុត្រយន្តហោះ ចំណែកប្រាក់ហោប៉ៅគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣នឹងធ្វើការពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង