ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ងេីបពីព្រលឹម​ កេីបដីខ្សាច់ចេញពីមុខផ្ទះ បេីមិនចឹងទេព្រឹកឡេីង​ ហុយ​ទ្រលោម​មិនខាន​, ឆ្ងល់​អាជ្ញាធរខណ្ឌមានជ័យ​ មិនខ្ចីចាត់ការរឿងនេះសោះ…???

65

 

ភ្នំពេញ​ ៖ ឡាននៅតែដឹកខ្សាច់គគ្រឹកគគ្រេង ផ្លូវនៅតែប្រឡាក់ ហេីយឃេីញបាញ់លាង​រាល់ថ្ងៃ ឯខ្សាច់មុខផ្ទះប្រជាពលរដ្ឋ​កាន់តែ​គ្រាស​ឡេីងពីមួយថ្ងៃទៅមួយថ្ងៃ​ ផ្លូវក៏​កំពុងខូចខ្ទេចជាអន្លើរៗទៅហេីយ ក្លាយជាសំបុកមាន់ និងរណ្តៅទឹកដក់ បង្កគ្រោះថ្នាក់ ដល់អ្នកជិះម៉ូតូ​ធ្លាក់​ជង្ហុក​ និងរអិលដីខ្សាច់ដែលបន្សល់មកពីការ​កំពប់តាមដងផ្លូវ​នោះជារេីយៗ រហូតមកដល់ពេលនេះ អាជ្ញាធរ​សង្កាត់+ខណ្ឌ​ មិនទាន់មានចំណាត់ការកែសម្រួលឡេីយ​ ។

ក្រុម​ឈ្មួញ​រក​ស៊ី​ ដឹក​ដី​ ដឹក​ខ្សាច់​ ដេីម្បី​ផ្គត់ផ្គង់​តំបន់អភិវឌ្ឍន៍​បឹងទំពុន​និងបឹងជេីងឯក​ បាន​និង​កំពុង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ផ្លូវ​៦០ម៉ែត្រ និងផ្លូវជាតិលេខ២ រួមទាំងផ្លូវ៣០ម៉ែត្រ​ ​ទោះបីជាអាជ្ញាធរ​ខិតខំថែទាំ​ និងអប់រំណែនាំក៏ដោយ ក៏ក្រុមរថយន្តដឹកខ្សាច់អស់ទាំងនោះ​ ដឹកទាំងយប់ទាំងថ្ងៃមិនគ្របតង់ ហូរហៀរទឹកកក្លាក់ កំពប់ដី​ និងខ្សាច់ធ្លាក់ពេញផ្លូវដដែល​ អ្នកបាញ់លាង​ បាញ់តែកណ្ដាលផ្លូវ​ តែខ្សាច់​កាន់តែ​ពេញមុខផ្ទះ​ ដីខ្សាច់ជ្រុះធ្លាក់ពីឡានប្រឡាក់ផ្លូវយ៉ាងអាក្រក់មើលបំផុត ពេលក្ដៅហុយ​និងខ្ទាតចូលភ្នែកអ្នកជិះម៉ូតូជាញឹកញយ តែមិនថ្វីនោះទេសង្ស័យតែថៅកែខ្សាច់​ និងអាជ្ញាធរមូលដ្ឋានគេត្រូវរ៉ូវគ្នា ដូចស្រម៉ោចនិងស្ករអុីចឹង ទើបមិនខ្ចីចាត់ការបញ្ហានេះ ខ្សាច់នៅតែប្រឡាក់ផ្លូវដីខ្សាច់ហុយសំពោងងងិតមេឃបង្កគ្រោះដល់អ្នកដំណើរ ជាហូរហែរ ៕

អត្ថបទដែលជាប់ទាក់ទង