ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រចំនួន៥០គ្រួសារ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

78

ភ្នំពេញ៖កាលពីព្រឹកថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌចំការមន និងជាអភិបាលខណ្ឌ ចំការមនព្រមទាំងក្រុមការងារបានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥០គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៥ នៃខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងបរិវេនវិទ្យាល័យសុធារស់។
ថ្លែងក្នុងឱកាសនោះ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា ក៏បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោ បាយណាមួយឡើយជាពិសេស សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ។
លោកអភិបាលខណ្ឌចំការមនថេង សុថុល ក៏បាន សំណូរពដល់ប្រជាពលរដ្ឋ ចូលរួមបំបាត់បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង គ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា ចោរកម្មនិងសូមក្មួយៗជាយុវជន ជួយអូសទាញមិត្តភក្តិ ដែលដើផ្លូវមិនល្អមកធ្វើអំពើល្អវិញ។ សូមអាណាព្យាបាលទាំងអស់មើលថែកូនក្មួយ ឬចៅឱ្យបានល្អ ប្រយ័ត្នលង់ទឹក ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលនាំឱ្យមានវិប្បដិសារីអស់មួយជីវិត។
លោកប្រធានអនុសាខា ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាក បានមួយកម្រិតផងដែល ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល ។
លោកប្រធាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សំអាតបរិស្ថានជុំវិញផ្ទះ ផឹកទឹកឆ្អិនដែលដាំពុះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយត្រូវចេះអនាម័យក្នុងការរស់នៅ ដោយធ្វើការលាងដៃឲ្យបានស្អាត ជៀសវាងការកើតជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ COVID-19 ដែលជាបញ្ហាមួយដែលធ្វើឲ្យពិភពលោក ក៏ដូចជាប្រទេសកម្ពុជាមានការព្រួយបារម្ភ ដោយអនុវត្តនូវវិធីងាយៗតាមការណែនាំរបស់ក្រសួងសុខាភិបាលព័ត៌មាន បន្ថែម សូម ទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ។
អំណោយដែលផ្តល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២០គីឡូក្រាម ឃីត១កញ្ចប់រួមមាន មី ត្រីខ ស្ករស ទឹកត្រី ទឹកសីុអីុវ ទឹកក្រូច ម៉ាស់ សាប៊ូលាងដៃ និងថវិកាចំនួន២០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង