ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រចំនួន៣០គ្រួសារ នៅច្បារអំពៅទី១បានទទួលអំណោយ

262

 

 

ភ្នំពេញ៖ប្រជាជនក្រីក្រចំនួន៣០គ្រួសារដែលរស់នៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលការអាណិតអាសូរពីសំណាក់លោកចៅសង្កាត់ច្បារអំពៅទី១ដោយបានចុះសាកសួរសុខទុក្ខបងប្អូននិងនាំយកនូវអំណោយទៅជួយឧបត្ថម្ភដល់ពួកគាត់ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃកាលពីព្រឹកថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នេះនៅសាលាសង្កាត់ផ្ទាល់តែម្ដង។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១អោយដឹងថាចំពោះអំណោយយកមកផ្ដល់ជូនប្រជាជនដែលមានជីវភាពខ្វះខាតនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានឃីត១កញ្ចប់ដែលជាអំណោយរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាហើយលោកចៅសង្កាត់ក៏បានធ្វើការផ្សព្វផ្សាយទៅដល់បងប្អូនប្រជាជនដោយស្ដីពីវិធីបង្ការទប់ស្កាត់ដោយការពារមេរោគកូវីដ១៩។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងថាថ្វីត្បិតអំណោយផ្ដល់ជូនបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតនៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែវាពិតជាមានសារះសំខាន់ណាស់ដោយនេះគឺជាទឹកចិត្តអាណិតអាសូររបស់ថ្នាក់ដឹកនាំហើយអំណោយទាំងអស់នេះនិងបានជួយចែករំលែករាល់ការលំបាក់បានមួយគ្រាផងដែ។
ឆ្លៀតក្នុងឱកាសនោះដែរលោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួត ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាជនទាំងអស់អោយគាត់ចេះមើលថែទាំសុខភាពរនិងអនុវត្តវិធានការ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង