ជនរងគ្រោះជាមេភូមិ ដែលគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យ បានស្លាប់ហើយ
ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យរវាងរថយន្តយីឌុប បុកជា មួយម៉ូតូ១គ្រឿង ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យនោះបានទទួលមរណភាពហើយ ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណី ករណីគ្រោះថ្នាក់ចរាចរណ៍អង្ករជាអគ្គិភ័យ រវាងរថយន្តយីឌុប បុកជាមួយម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងឆេះខូចខាតសម្ភាររថយន្តមួយកំណាត់ខាងមុខ រួមជាមួយម៉ូតូ០១គ្រឿង និងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ជនរងគ្រោះឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ ជាប្រធានភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាអ្នកបើកបរម៉ូតូធុនធំមួយគ្រឿងម៉ាកយ៉ាម៉ាហា អែហ្វហ្សិត (yamaha FZ)។ ចំណែករថយន្តសណ្តោងដឹកទំនិញមួយគ្រឿងជិះគ្នា២នាក់ មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ រថយន្តយីឌុបពាក់ផ្លាកលេខ ភ្នំពេញ ៤A-៥៥៦៣ ។
ករណីអគ្គិភ័យនេះដែរ មានរថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង៨ម៉ែត្រគូប, រថយន្តជំនួយរបស់កងរាជអាវុធហត្តចំនួន២គ្រឿងប្រើប្រាសទឹកអស់២ឡានស្មើនឹង ៨ម៉ែត្រគូប និងបានពន្លត់ចប់នៅវេលាម៉ោង២៣និង៥០នាទីយប់ថៃ្ងខែឆាំ្នដដែល៕