ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស ម្នាក់ លេបផឹកថ្នាំកណ្តុរសម្លាប់ខ្លួន

250

កណ្តាល៖ករណីអត្តឃាត បុរសម្នាក់លេបផឹកថ្នាំកណ្តុរសម្លាប់ខ្លួន ដោយសារជំងឺច្រើនមុខព្យាបាលមិនជា។

កើតហេតុនៅថ្ងៃព្រហស្បតិ៍០១រោចខែពិសាខឆ្នាំជូតទោស័ក.២៥៦៤ត្រូវនឹងថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០វេលាម៉ោង០៦:៣០នាទីនៅចំណុចភូមិព្រែកស្វាយ២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់៖(ស្លាប់) ឈ្មោះស៊នមឿនភេទប្រុស  អាយុ៤៩ឆ្នាំជនជាតិខ្មែរនៅភូមិព្រែកស្វាយ២ឃុំឈេីទាល  ស្រុកកៀនស្វាយខេត្តកណ្ដាលមុខរបរកសិករ

សភាពនៃរឿងហេតុតាមការបំភ្លឺរបស់ឈ្មោះមឿនគឹមហេងភេទស្រីអាយុ២២ឆ្នាំដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាជនរងគ្រោះមានជំងឺឈឺរ៉ាំរៃ(ជំងឺទឹកនោមផ្អែមបេះដូងនឹងលើសឈាម)រយះពេលជិត៤ឆ្នាំមកហើយមួយរយះពេលចុងក្រោយគាត់តែងតែនិយាយប្រាប់បងប្អូនថាគាត់មិនចង់រស់នៅទៀតទេព្រោះពិបាកក្នុងខ្លួនណាស់

លុះដល់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៧នឹង៥០នាទីជនរងគ្រោះបានផឹកថ្នាំកណ្តុរបំណងសម្លាប់ខ្លួនតែក៏ត្រូវបានបងប្អូនក្រុមគ្រួសារដឹកយកទៅមន្ទីពេទ្យកាល់ម៉ែតនៅភ្នំពេញមកដល់ថ្ងៃទី០៧ខែឆ្នាំដដែលវេលាម៉ោង០៦នឹង៣០នាទីព្រឹកឈ្មោះខាងលើបានស្លាប់នៅមន្ទីរពេទ្យតែម្តងរួចក្រុមគ្រួសារក៏បានដឹកសពយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់គាត់(ផ្ទះរបស់សព)

   ក្រោយពីទទួលបានពត៍មានកម្លាំងប៉ុស្តិ៍បានសហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្រុកគ្រូពេទ្យមណ្ឌលសុខភាពក្រុមប្រឹក្សាឃុំបានបង្កើតគណះកម្មាការពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារផឹកថ្នាំកណ្តុលសម្លាប់ខ្លួនពិតប្រាកដមែនហើយក្រុមគ្រួសារសពក៍បានទទួលស្គាល់ថាប្តីរបស់គាត់ពិតជាបានលេបថ្នាំកណ្តុរធ្វើអត្តឃាតពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង