ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមនលេងធម៌ក្ដៅ ចុះបិទទីតាំងហាងបរទេស១០កន្លែងនៅសង្កាត់ទន្លេបាសាក់បើកផ្គើនការណែនាំ

81

ភ្នំពេញ​៖​ ហាងបរទេសចំនួន ១០កន្លែង ត្រូវបានអាជ្ញាធរខណ្ឌចំការមន លេងធម៌ក្ដៅដោយចុះបិទទាំងយប់ និងតម្រូវអោយធ្វើកិច្ចសន្យាបញ្ឈប់បើកធ្វើអាជីវកម្ម តាមការហាមឃាត់ពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីបញ្ចៀសការជួបជុំគ្នាច្រើន នាក់ដែលងាយរងគ្រោះដោយប្រការណាមួយ នូវការរាតត្បាតជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់អោយដឹងពីសំណាក់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមនកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ថេង សុថុល បានបញ្ជាក់ថាខណៈពេលលោកបានធ្វើដំណើរដោយចុះល្បាតក្នុងមូលដ្ឋានដោយកាត់តាមដងផ្លូវ៣០៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ក៏បានឃើញជនជាតិបរទេសបានបើក និងជួបជុំភ្ញៀវមានគ្នាច្រើន នាក់ក៏បានអោយអាជ្ញាធរមូលដ្ឋាន សង្កាត់និងសមត្ថកិច្ចជំនាញចុះបិទទាំងយប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។ ពួកគាត់ក៏បានសហការបិទបណ្តោះអាសន្ន តាមការណែនាំ រងចាំកូវីដ-១៩ ធូស្រាល ហើយមានការអនុញ្ញាតពីអាជ្ញាធរ។
ក្នុងចំណោមហាងបរទេសទាំង១០ត្រូវបានអាជ្ញាធរបិទហើយមានហាងមួយធំជាងគេប្រភេទក្លិបកំសាន្ដដែលប្រឈមគ្រោះថ្នាក់ ខណៈ ការប្រមូមផ្ដុំមានគ្នាច្រើននាក់ដោយ ខ្វះគម្លាតតាមការណែនាំពីក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង