រថយន្តបេីករត់គេចបាត់ បន្ទាប់បើកបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់
ភ្នំពេញ៖ អធិការនគរបាលខណ្ឌច្បារអំពៅបានរាយការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅថ្ងៃសុក្រ២រោចខែពិសាខឆ្នាំជូតទោសក័ពស២៥៦៤ត្រូវនឹងថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅវេលាម៉ោង២០:៣០នាទីត្រង់ចំណុចមុខវត្តជ្រោយអំពិលលេីជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញរវាងរថយន្តបេីករត់គេចបាត់នឹងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់។
រថយន្តមិនស្គាល់ម៉ាកនិងស្លាកលេខបេីកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណបេីករត់គេចបាត់កំពុងស្រាវជ្រាវបន្ត បេីកបរលេីផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត លុះបេីកបរមកដល់ត្រង់ចំណុចកេីតហេតុខាងលេីបានបុកជាមួយម៉ូតូ ១គ្រឿងដែលបេីកមកពីមុខក្នុងទិសដៅបញ្រ្ចស់គ្នាម៉ូតូម៉ាកហុងដាC១២៥ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម១W ៣២៣៦បេីកបរដោយឈ្មោះគុនសុភាពភេទប្រុសអាយុ២៤ឆ្នាំមុខរបរកម្មករដែកស្នាក់នៅឃ្លាំងដែកភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញស្រុកកំណើតនៅភូមិស្សាបឹងវែងឃុំបារាយណ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាម។
ស្លាប់អ្នកបេីកបរម៉ូតូ១នាក់ប្រុស នៅកន្លែងកេីតហេតុហេីយសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីខ្មែរហេីយសំភារះខូចខាតម៉ូតូត្រូវមករក្សានៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធីបន្ត។
មូលហេតុដែលបណ្ដាលអោយគ្រោះចរាចរណ៍៖ អ្នកបេីកបររថយន្ដបេីកបរលឿនខ្ជីខ្ជាមិនប្រុងប្រយ័ត្ន៕