មន្ទីរសាធារណការរាជធានី នឹងធ្វើការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្រាប់ការប្រឡងយកប័ណ្ណបើកបរយានយន្ត គ្រប់ប្រភេទ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងធ្វើការទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នាសប្តាហ៍នេះសម្រាប់ប្រជាពលរដ្ឋដែលមកប្រឡងយកប័ណ្ណបើកបរយានយន្ត(ទោចក្រ–ត្រីចក្រយានយន្ត និងរថយន្ត ខណៈដែលចំនួនប្រជាពលរដ្ឋបានកើនឡើងយ៉ាងគំហុកទៅប្រឡងយកប័ណ្ណបើកបរយានយន្តទាំងនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាដោយពិនិត្យឃើញពីចំនួនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ–ត្រីចក្រយានយន្ត និងរថយន្ត) មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងធ្វើការនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះជាធម្មតា។ ចំពោះទីតាំងដែលត្រូវប្រឡងនោះរួមមាន នៅអង្គភាពផ្តល់ប័ណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨) ។ នៅមណ្ឌលផ្តល់ប័ណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរ។
មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតបញ្ជាកកាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងប័ណ្ណប្រភេទ គ ឃ និង ង ហើយដើម្បីទទួលបានបណ្ណបើកបរបាន បេក្ខជនត្រូវឆ្លងកាត់ប្រឡងទ្រឹស្តី និងដៃចង្កូូត៕