សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញរាប់បាត្រ៥៧អង្គនៅខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖នៅព្រឹកថ្ងៃ៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២០ ក្នុងពេលស្នាក់នៅស្រុក កំណើតផ្ទាល់នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង លោកជំទាវ ជាភរិយាថ្នាក់ដឹកមួយចំនួនបានអញ្ជើញរាប់បាត្រ ប្រគេនចង្ហាន់ និងបច្ច័យមួយចំនួនជូនសម្តេចឧត្តមបញ្ញា ដូង ផង់ រួមទាំង ព្រះភិក្ខុ សង្ឃ ចំនួន ៥៧អង្គ ដែលនិមន្តគោចរ បិណ្ឌ បាត្រតាមខ្នងផ្ទះ ក្នុងភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧទ្ទិសកុសលកើតចេញពីទឹកចិត្ត ជ្រះ ថ្លា នេះ ជូនដល់ក្រុមគ្រួសារញាតិការសាច់សារលោហិត ព្រមជាមួយកូននិងចៅ ចៅទួតទាំងអស់បានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញា វិវឌ្ឍនា ដែលបានទទួលមរណភាពដោយរោគជរាពាធ ក្នុង ជន្មាយុ៩៦វស្សា រយះពេល៦ថ្ងៃមកនេះ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា បានយោងយិតទៅចាប់បដិសន្ធិ ក្នុងឋានបរមសុខសួគ៌ា ពិសេសបានរួចចាកផុតពីទុក្ខ ទោសផងទាំងពួង ចាប់តាំងពីពេលនេះតរៀង ទៅ កុំបីឃ្លាងឃ្លាតឡើយ។
សម្តេច ព្រះឧត្តមបញ្ញា និងភិក្ខុសង្ឍទាំង៥៧អង្គ បានចម្រើនពរជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ជាកូន ចៅ ចៅទួត និង ញាតិមិត្តទាំងអស់ របស់អ្នកឧកញ៉ាព្រឹទ្ធ មហា ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា សូមមានសុខភាពល្អ បរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ និងជា ពុទ្ធ សានិកទ្រទ្រង់ព្រះពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ និងមួយចំណែកទៀត សម្តេចព្រះឧត្តម បញ្ញា និងព្រះភិក្ខុសង្ឍទាំងអស់ ក៏បានលើកឧទ្ទិសដល់វិញ្ញាក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកា ធម្ម ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្ម ករិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខ នោះ ហើយ សូមវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់ បដិសន្ធិលើសម្បត្តិសួរ និងបានរួចចាកផុតពីទុក្ខទោសផងទាំងពួង ចាប់តាំងតែពីថ្ងៃនេះតរៀងទៅ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយចាប់តាំងពី ថ្ងៃតរៀងទៅ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីសាង ភ្នូសជាព្រះភិក្ខុសង្ឃបំបួសមុខភ្លើងគោរព សងគុណអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា សាមណេរ ហ៊ុន ម៉ាណែត បាននិមន្តបិណ្ឌបាត្រ នៅតាមផ្ទះប្រជាពលរដ្ឋ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ដែលជាភូមិកំណើតរបស់ អ្នកឧកញ៉ា ព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។
ពិធីបួសមុខភ្លើងសងគុណ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនាគឺបានប្រតិបត្តិទៅតាមគន្លងនិងវិន័យព្រះពុទ្ឋសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាយើង៕