ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ធ្ង​ន​២​នាក់ 

147

 

​ភ្នំពេញ​៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​អធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​ប​ណ្តោ​ល​ផ្លូវ​ឌួង​ងៀប ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ អ៊ិន សឿន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​សិស្ស រៀន​នៅ​សាលា​អង្ការ​ផ្លាស់ប្តូរ ផ្នែក​ខាង​ភ្លេង​ស្នាក់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ១​គ្រឿង​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ 1HR-8272 ជិះ​គ្នា​៣​នាក់​ឆ្លងផ្លូវ ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយគ្រឿង​ទៀត ពណ៌​ក្រហម ពាក់​ផ្លាកលេខ 5A-1737 បើ​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​ឌួង​ងៀប ក៏បាន​មក​បុក​ម៉ូតូ​ដែល​ជិះ​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​បណ្តាល​មនុស្ស​ម្នាក់​ស្លាក់ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​គាប​ជាប់​ខាងក្រោម​រថយន្ត អូស​ប្រហែល​ជាង​១​គីឡូម៉ែត្រ ចំណែកឯ​ម្ចាស់​រថយន្ត ត្រូវបាន​រត់​គេ​ខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បានធ្វើការ​វាស់វែង​យក​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​រួច ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទដែលជាប់ទាក់ទង