ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ បញ្ជាចុះបង្ក្រាប សង្វៀនជល់មាននៅសង្កាត់ព្រែកថ្មី

138

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ អាប៉ោង ជាច្រេីននាក់ បានរត់ចែកជេីងគ្នាសព្រាត ខណៈកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឆ្មក់បង្ក្រាប កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ប្រាប់ឲ្យដឹងថា ដោយមានប្រជាពលរដ្ឋល្អ បានរាយការណ៍ប្រាប់ថា ទីតាំងខាងលេីកំពុងបេីកល្បែងជល់មាន់ បាញ់អាប៉ោង និងមានមនុស្សទៅលែងយ៉ាងច្រេីន ទេីបលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ចាផ្ទាល់ឲ្យកម្លាំងនគរបាលខណ្ឌ ចុះបង្ក្រាបភ្លាមៗតែម្ដង ។ ខណៈចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមអ្នកញៀនល្បែងជាច្រេីនបានរត់ចែកជេីងគ្នាបាត់អស់ ដោយបន្សល់ទុកសម្ភារៈ មាន់គក និងម៉ូតូ ចោលត្រង់ទីតាំងខាងលេី ។

ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ មាន់គក៦ក្បាល, ម៉ូតូ២គ្រឿង, ឧបករណ៍បាញ់អាប៉ោង និងសម្ភារៈមួយចំនួន ហេីយត្រូវបានបញ្ចូនរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំចាត់ចែងតាមនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង