ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីត្រឡប់មកពីផឹកស្រាបានទាញ កាំបិតប៉័ងតោ ដេញកាប់ប្រពន្ធរត់ពេញភូមិផ្អើលអ្នកស្រុក

75

កណ្ដាល៖បុរសម្នាក់ជាប្តីកំណាចពេលត្រឡប់មកពីផឹកស្រាបានទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធរត់ប្រសាចពេញភូមិផ្អើលដល់អ្នកស្រុកបន្ទាប់ពីដូរទូរស័ព្ទគ្នាប្រើហើយប្រពន្ធបើកហ្វេសប៊ុកត្រង់Messagerឮសូរសំឡេងប្តីឆាតទាក់ទងជាមួយស្រីថ្មីបង្កជាទំនាស់ដោយបោកទូរស័ព្ទដៃមួយគ្រឿងនិងទូរទស្សន៍មួយគ្រឿងចោលទៅលើដីបែកខ្ទេច កាលពីម៉ោងជាង១១យប់នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះនៅចំណុច ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រុមសមត្ថកិច្ចប៉ូលិសនិយាយរៀបរាប់ថា ជនរងគ្រោះឈ្មោះ សយ សុខនាង ភេទស្រីអាយុ២៨ឆ្នាំមុខរបរ កម្មការិនីរោងចក្រ មានទីលំភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល សម្ភារ:ខូចខាតទូរទស្សន៍០១គ្រឿងនិងទូរស័ព្ទដៃម៉ាកiPhone០១គ្រឿង។ជនសង្ស័យឈ្មោះ ចាន់ វុទ្ធី ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល វត្ថុតាងចាប់យកកាំបិតបុ័ងតោ១ផងដែរ។
ប៉ូលិសបន្តថា ដំបូងជនរងគ្រោះកំពុងតែសម្រាកនៅផ្ទះស្រាប់តែជនសង្ស័យ(ត្រូវជាប្តី)បានមកពីផឹកសុីហើយពេលមកដល់ផ្ទះក៏ស្រែកហៅប្រពន្ធដែលជាជនរងគ្រោះឱ្យបើកទ្វារផ្ទះ ភ្លាមនោះជនរងគ្រោះបានបើកទ្វារផ្ទះឱ្យជនសង្ស័យចូលក្នុងផ្ទះ ។ បន្ទាប់មកជនសង្ស័យក៏បានទៅដួសបាយយកមកហូប ហើយជនរងគ្រោះបានសួរជនសង្ស័យថា«ឯងទើបមកពីណា»។ ជនសង្ស័យឆ្លើយថា «មកពីផឹកស្រានៅផ្ទះប្អូន» ជនរងគ្រោះក៏តបទៅវិញថា «បើពួកម៉ាកបងប្អូនសំខាន់ជាងបនរពន្ធវេចខោអាវទៅនៅនុងទៅ»។ពេលនោះជនសង្ស័យក៏និយាយមកវិញថា «អញអត់ទៅណាទេ» ជនរងគ្រោះថាទូរស័ព្ទពេលខ្ញុំតេទៅមិនដែលលើកទេ ។ជនសង្ស័យក៏និយាយថា មិនហ៊ានលើកទេខ្មាស់គេណាស់ព្រោះទូរស័ព្ទថោកពេក ។ឮដូច្នេះជនរងគ្រោះក៏យកទូរស័ព្ទដៃរបស់ខ្លួនដូរឱ្យជនសង្ស័យរួចក៏យកទូរស័ព្ទជនសង្ស័យមកកាន់ហើយបើកចូលកន្លែងMessenger(ឆាត)ឃើញមានសារសំលេងជនសង្ស័យនិយាយឆ្លងឆ្លើយគ្នាជាមួយស្រី ។
ឃើញដូច្នេះជនរងគ្រោះបានថាឱ្យជនសង្ស័យថា«មិចក៏ឯងលួចមានស្រី» ជនសង្ស័យខឹងក៏បោកទូរស័ព្ទជនរងគ្រោះដូរឱ្យនោះបែកខ្ទេចតែម្តងហើយក៏ទាស់ពាក្យសំដីគ្នាទៅវិញទៅមក។ ភ្លាមនោះស្រាប់តែជនសង្ស័យបានយកកាំបិតប៉័ងតោះដេញកាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់ចេញពីផ្ទះ ហើយជនសង្ស័យក៏បានយកទូរទស្សន៍មកក្រវែងចោលនៅខាងមុខផ្ទះបែកខ្ទេច។
លុះដល់វេលាម៉ោង០២និង៤០នាទីថ្ងៃទី ១០ឧសភាឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឈើទាល។ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះប្រាកដមែនក្រោយសួរនាំរួចសម្ថតកិច្ចក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីបន្តតាមច្បាប់។គួរបញ្ជាក់ផងដែរថាកន្លងមកជនសង្ស័យតែងតែផឹកស្រាស្រវឹងនិងប្រើអំពើហឹង្សាមកលើជនរងគ្រោះជាហូរហែរជាច្រើនលើកច្រើនសារណាស់មកហើយដល់ពេលនេះអត់ទ្រាំមិនបានរាយការណ៍ប្ដឹងសមត្ថកិច្ចចាត់ការតែម្ដងកុំចេះតែហ៊ានលោកប្ដី៕

អត្ថបទដែលជាប់ទាក់ទង