ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញរថយន្ត ខ.ម របស់ឈ្មោះ ឈុន សារ៉េត ដែលបុកបុរសកម្មករស្លាប់នោះហើយ នៅចំណុច ដីចំការរបស់ឯកឧត្ដមរដ្ឋមន្ត្រីស៊ុនចាន់ថុល

86

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ទីចំរើន កុសល បានឲ្យដឹងថា រកឃើញហើយ ចំ១០០%ហើយ រថយន្ត Ford ចង្កូតស្តាំ ពណ៌ត្រីអ៊ី ផ្លាកលេខ ខ ម០២ . ២ ៤៦០៤ មានស្លាកស្នាមបុកបែកចង្កៀងមុខក្រពិតជ្រុងខាងឆ្វេង របស់ឈ្មោះ ឈុន សារ៉េត បង្កគ្រោះថ្នាក់បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី២៥-០៤-២០២០។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងសហការគ្នាស៊ើបអង្កេតលើរថយន្តនេះ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកោះធំ ពីករណីប្រទះឃើញរថយន្ដទុកចោល កើតហេតុនៅថ្ងៃអាទិត្យ ទី ១០ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯកឧត្ដមរដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។

ភិនភាគរថយន្ដ៖ រថយន្តម៉ាកFORD RANGERពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ១គ្រឿង គ្មានផ្លាកលេខចង្កូតស្ដាំមានបែកចង្គៀងមុខខាងឆ្វេង មានតង់ជរ័សម្រាបគ្របពីលើជិត។

យោងតាមការបំភ្លឺរបស់ឈ្មោះព្រំ គីមសេង ភេទស្រីអាយុ៤៧ឆ្នាំ ជាអ្នកចាំដី បានឲ្យដឺងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះ ចាប់តាំងពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយន្ត ក្រុមឯកឧត្ដម ឬរថយន្ដរបស់មេជាងសំណង់ ដែលកំពង់ធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយ ក៏មិនបានសួរនាំដែរ លុះដល់ថ្ងៃទី៩ ឧសភា ២០២០ ខ្លួនគាត់បានចូលទៅបើកតង់មើល ឃើញបែកចង្កៀងមុខខាងឆ្វេង រួចក៏បានទូរស័ព្ទរាយការណ៍ជូនឯកឧត្ដមស៊ុនចាន់ថុល ។ នៅពេលនោះ ឯកឧត្ដមបានឲ្យរាយការណ៍ជូនសមត្ថកិច្ច រួចក៏បានរាយការណ៍ជូនមេឃុំ លុះថ្ងៃទី១០ ឧសភា ២០២០ ទើបមេឃុំកោះធំខ បញ្ជានគរបាលប៉ុស្ដិ៍កោះធំខ ឲ្យចុះមកពិនិត្យ ក្រោយពីសមត្ថកិច្ចនគបាលស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើ និងបានចាក់សោបិតគន្លឹះជាប់៕

អត្ថបទដែលជាប់ទាក់ទង