ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រឡុកសុីម៉ងត៍ បុករថយន្ត២គ្រឿង ជ្រុលប្រលះម៉ូតូ២គ្រឿងរបួស២នាក់

69

 

ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ កណ្តាល ៥A-០០២៤បង្កបើកលឿនជាន់ហ្វ្រាំងមិនទាន់បុករះរថយន្តលុចស៊ីស GX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២H-៩៧៧៧បន្តបុក
រថយន្តលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២L-៦៦២១រថយន្តលុចសុីសបន្តទៅបុករះម៉ូតូ២គ្រឿងទៀតម៉ូតូម៉ាកគុបជ្រុង ពាក់ស្លាកលេខ ឃ-៨២៥៨ភព១និងម៉ូតូម៉ាកស្គុបពីពណ៍ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ១AC-៩៦២៩បណ្ដាលអោយមានអ្នករបួស២នាក់បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

លោក ឯក សារ៉េន អធិការរងទទួលផែនចរាចរណ៍បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដោយមូលហេតុរថយន្តបង្កបើកគ្មានការប្រុងប្រយ័ត្នលើសល្បឿនមុនកើតហេតុរថយន្តក្រឡុកសុីម៉ងត៍បើកបរបុរសម្នាក់ក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តលុចសុីស២គ្រឿងទៀតតាមផ្លូវថៃហ្គ័រទិសដៅពីត្បូងមកជើងហើយក៏មានរថយន្តប៉ែនចេញពីច្រកផ្លូវលំហើយក៏រថយន្តលុចសុីសទាំង២គ្រឿងបត់ឆ្វេងដៃគ្មានផ្លូវគេចហើយរថយន្តលឿនផងជ្រុលបុករថយន្តលុចសុីសទាំង២គ្រឿងក៏បន្តទៅបុកម៉ូតូដែលបើកតាមផ្លូវលំម៉ូតូហុងដាគុបគៀបជាប់ក្រោយរថយន្តតែបុរស២នាក់ជិះម៉ូតូ២ដឹកយកទៅសង្រ្គោះចំណែកម៉ូតូស្គុបពីនារីម្នាក់បើកលោតចេញពីម៉ូតូរបួសស្រាលក្រោយកើតហេតុបុរសអ្នកបើកបើករថយន្តបង្កហេតុរត់គេចទុកតែរថយន្តនៅកន្លែងកើតហេតុ ។

លោកអធិការបន្តទៀតថាករណីគ្រោះចរាចរណ៍ខាងលើមានអ្នកតំណាងខាងក្រុមហ៊ុនរថយន្តក្រឡុកសុីម៉ងត៍មកធ្វើការដោះស្រាយសងទៅរថយន្តលុចសុីRX៣០០ចំនួន១៥០បែកកាងក្រោយរថយន្តម៉ូតូស្គុបពីសងថ្លៃជួសជុលម៉ូតូ១៥០ដុល្លាចំណែករថយន្តលុចសុីសGX៤៧០យកទៅកន្លែងជួសជុលរថយន្តអោយស្អាតឡើងវិញនៅសល់តែភាគីបុរស២នាក់របួសសំរាកនៅមន្ទីរពេទ្យឯកជនសុំអោយនគរបាលរក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្ដោះអាសន្នរងចាំធ្វើដោះស្រាយជាក្រោយលទ្ធពីគ្រូពេទ្យរបទសធ្ងន់ឬក៏ស្រាលហើយរថយន្តបង្កនិងម៉ូតូគុបជ្រុងរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ។

អត្ថបទដែលជាប់ទាក់ទង