សម្ភារទប់ស្កាត់នឹងជំងឺវីរុសCOVID-19 ដែលជាជំនួយថ្មីមួយទៀត របស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានចេញប្រកាសព័ត៌មានថា តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារទប់ស្កាត់នឹងជំងឺវីរុសCOVID-19ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ តាមផ្លូវអាកាស។
សម្ភារទាំងនោះ រួមមាន សារធាតុតេស្តរកជំងឺវីរុសចំនួន៥០.០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨.០០០កំផ្លេ វ៉ែនតាការពារចំនួន៣០.០០០ និងប្រដាប់វាស់កម្ដៅចំនួន២០០គ្រឿង សម្ភារទាំងនេះ ត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។
ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារផ្សេងទៀត ជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ នៅក្នុងប្រទេសកម្ពុជា៕